ពីនេះ ពីនោះ
សុខភាព
សញ្ញា​ដែលថា​អាចមាន​ជំងឺក្អកមាន់​
02, Dec 2020 , 8:59 pm        
រូបភាព
​ជំងឺក្អកមាន់ គឺជា​ការឆ្លង​មេរោគ​វីរុស​ដែល​អាច​បណ្តាលអោយមាន​ផលវិបាក​ធ្ងន់ធ្ងរ​លើ​កុមារ​ដែលមាន​អាយុ​ក្រោម​១​ឆ្នាំ​។​
 
​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អាមេរិក (U.S. Centers for Disease Control and Prevention បាន​និយាយប្រាប់​ពី​រោគសញ្ញា​នៃ​ការឆ្លង​ជំងឺ​នោះ​ដែល​រួមមានៈ​
 
​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំបោរ​, កណ្តាស​, គ្រុនក្តៅ និង​ក្អក​តិចៗ​។ ការ​ក្អក​ធ្ងន់ធ្ងរ​អាច​វិ​វត្តមាន​ក្រោយមកទៀត និង​មាន​រយៈពេល​ជាច្រើន​សប្តាហ៍​
​ក្អក​ជាប់​, លឿនៗ​, ខ្លាំងៗ​ដែល​បង្ខំ​អោយ​ខ្យល់​ចេញពី​សួត និង​បណ្តាលអោយមាន​សម្លេង​ខ្លាំង​អំឡុងពេល​ដកដង្ហើម​ចូល​
​ទារក​អាច​មិន​ដកដង្ហើម ដែលជា​បញ្ហា​ដែល​ត្រូវបាន​សម្គាល់​ដោយ​ការបញ្ឈប់​ការដកដង្ហើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com