អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo V20 SE បើក​ Pre-Order ជាមួយ​តម្លៃ $299 ហើយ​ថែម​ជូន​កាដូ​យ៉ាង​ពិសេស​!!
02, Dec 2020 , 2:36 pm        
រូបភាព
​ចុងឆ្នាំ 2020 ហើយ អ្វីៗ​ក៏​ជិត​ត្រូវ​ផ្លាស់ប្តូរ​ថ្មី​ដែរ​។ ក្រឡេក​មក​មើល​ពី​សម័យ Covid-19 អ្វីៗ​ក៏ត្រូវ​បាន​កែប្រែ​ច្រើន​ណាស់ដែរ​។ តែ​សូម​ប្រាប់ថា​ទោះបីជា​ស្ថិតនៅ​ក្នុងសម័យ Covid ក៏ដោយ ក្រឡេក​មក​មើ​លពី​វិស័យ​ស្មា​ត​ហ្វូ​ន​ក៏​មិន​នៅ​ស្ងៀម​នោះដែរ គឺថា​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ មិនចាំបាច់​មើលទៅ​ទីណា​ឆ្ងាយ​នោះទេ​មក​មើល​ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ធ្វើការ​ប្រយុទ្ធ​មិន​សំចៃ​នោះទេ គឺថា​មានការ​ខិតខំ​ប្រឹងប្រែង ស្វែងរក​នូវ​គន្លឹះ នឹង​ប្រតិបត្តិការ​ណ៌​ថ្មីៗ ដើម្បី​សំ​ពេញ​តម្រូវការ​អតិថិជន​របស់ខ្លួន​។​


 
​កាលពី​ព្រឹក​ថ្ងៃទី​01 ខែ ធ្នូ ឆ្នាំ 2020 ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បើក Pre-Order (​កុម្ម៉ង់​ទុក​មុន​) ទៅលើ​ស្មា​ត​ហ្វូ​ន របស់ខ្លួន​មួយ​ម៉ូ​ឌែ​ល​កូនកាត់ V20 ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo V20 SE សម្រាប់​ការ​កុម្ម៉ង់​ទុក​មុននេះ​គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​01 រហូតដល់​ថ្ងៃទី​04 ខែ ធ្នូ ឆ្នាំ 2020 ដែល​លោក​អ្នកនឹង​ទទួលបាន​នូវ​កាដូ​យ៉ាង​ពិសេស​ពី vivo រង្វាន់​រួមមាន កា​តាប​ស្បែក​ស្ពាយ​ពីក្រោយ​មួយ ហើយនឹង​ប្រអប់​កាដូ​ដែលមាន​ដូចជា កង្ហារ​ពាក់​ក កាស ខ្សែ​USB និង​បន្តោង​អនុស្សា​វ​វ៍យ ដ៏​ស្រស់ស្អាត​ផងដែរ​។​


 
​ចំពោះ​លក្ខណៈសម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន vivo V20 SE នេះ​វិញ​មានដូចជា ៖
1. អេក្រង់​រាបស្មើរ ទំហំ 6.44 អ៊ី​ញ AMOLED កញ្ចក់​រាង​កោង 3D អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2400 x 1080 FHD+ 
2. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 665 
3. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
4. មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB 
5. មាន​ថ្ម​ទំហំ​ធំ 4100 mAh / Flashcharge 33W (11V/3A)
6. ដំណើរការ​ដោយ Android 10 និង​ស្បែក Interface ប្រភេទ Funtouch OS 11
7. មាន​កាមេរ៉ា​មុខ​ទំហំ 32MP Super Night Selfie, កាមេរ៉ា​ក្រោយបី​គ្រាប់ : Rear 48MP FFAF+8MP AF (Wide-Angle/Macro)+2MP FF (bokeh)                                                      
8. មាន​ជម្រើស 2​ពណ៌ Black: Gravity Black
Blue: Oxygen Blue
9. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
10. មានមុខ​ងារ Face Unlock+In-Display Fingerprint Scanning
​ស្មា​ត​ហ្វូ​ន vivo V20 SE គឺមាន​តម្លៃ​ត្រឹមតែ $299 តែប៉ុណ្ណោះ​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com