COVID-19
ជាតិ
សុខភាព
RFI ប្រកាស​ផ្អាក​ការផ្សាយ​មួយរយៈ ដោយសារ​អាជ្ញាធរ​បិទ​អគារ​កាណាឌីយ៉ា ព្រោះ​បុគ្គលិក​ធនាគារ​ម្នាក់ មាន​កូ​វីដ​-១៩
03, Dec 2020 , 11:18 am        
រូបភាព
​រដ្ឋាភិបាល សម្រេច​ឲ្យ​បិទ​អគារ​កាណាឌីយ៉ា​បណ្ដោះអាសន្ន ក្រោយ​រកឃើញ​បុគ្គលិក​ធនាគារ​ចិន​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩​។ វិទ្យុ​បារាំង​អន្តរជាតិ (RFI) ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​អគារ​កាណាឌីយ៉ា​នោះ ក៏​ប្រកាស​ផ្អាក​ការផ្សាយ​បណ្ដោះ​សិន​ដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​និង​ការពារ​ជំងឺ​កូ​វីដ​-១៩​។​


«​វិទ្យុ​បារាំង​អន្តរជាតិ RFI សូម​ជម្រាបជូន​លោកអ្នក​ស្តាប់​ថា ការផ្សាយ​របស់​វិទ្យុ​យើង ចាប់ពីពេលនេះ​តទៅ​ត្រូវ​អាក់ខាន ដោយហេតុថា ការិយាល័យ​យើងខ្ញុំ​មាន​ទីតាំង​ស្ថិតនៅក្នុង​អគារ​កាណាឌីយ៉ា​។ អគារ​កាណាឌីយ៉ា ដែល​ត្រូវ​អាជ្ញាធរ​ប្រកា​សបិទ​ជា​បណ្ដោះអាសន្ន​បន្ទាប់ពីរ​ក​ឃើញ​ករណី​វិជ្ជមាន​កូ​វីត​-១៩​លើ​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ធនាគារ​ចិន​នៃ​អគារ​កាណាឌីយ៉ា​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​វិទ្យុ​បារាំង​អន្តរជាតិ ដែល​ចេញផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​វិ​ទ្យ​បារាំង​អន្តរជាតិ នឹង​វិល​ត្រឡប់មក​ផ្សាយ​ដូច​ធម្មតា​វិញ នៅពេលដែល​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​សម្រេច​ឲ្យ​អគារ​កាណាឌីយ៉ា ដំណើរការ​វិញ ក្រោយ​ស្ថានភាព​នៅ​ទីនោះ​ធូរស្រាល​៕​

Tag:
 កាសែត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com