ជាតិ
ពីនេះ ពីនោះ
ពាក្យមួយចំនួនសរសេរដែលផ្តើមដោយ«ត្រ» អាចសរសេរទៅ«តា»ក៏បាន 27, Oct 2022 , 7:29 am
× ពាក្យមួយចំនួនអាចសរសេរផ្តើមដោយ«ត្រ»ឬ«តា»ក៏បាន ក៏មិនប្តូរន័យដែរ។ ពាក្យទាំងនោះត្រូវបានដកស្រង់ចេញពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និងពីសទ្ទានុក្រមខ្មែរថ្មីដែលបោះពុម្ពឡើងដោយវិទ្យាស្ថានភាសាជាតិនៅឆ្នាំ២០១៨។
ពាក្យដែលសរសេរផ្តើមដោយ«ត្រ» ទៅ«តា»ក៏បានដែរនោះមានដូចជា ត្រសក់ សរសេរជា តាសក់, ត្រថុក ឬតាថុក, ត្រថឿង ឬតាថឿង, ត្រលាត់ ឬតាឡាត់, ត្រដក់ ឬ តាដក់, ត្រអក ឬតាអក, ត្រឱ ឬតាឱ ជាដើម។ ទោះបីសរសេរបែបណាក៏ដោយ ក៏ពាក្យទាំងនេះនៅតែរក្សាអត្ថន័យដូចគ្នាដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com