ពីនេះ ពីនោះ
សុខភាព
សម្ពាធ​ឈាម​ចុះ​ទាប​អាចជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​
04, Dec 2020 , 8:59 pm        
រូបភាព
​សម្រាប់​មនុស្ស​ជាច្រើន​សម្ពាធ​ឈាម​ចុះ​ទាប​អាច​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​នៃ​ការ វិលមុខ និង​ការដួលសន្លប់ ។ ក្នុងករណី​ធ្ងន់ធ្ងរ​សម្ពាធ​ឈាម​ចុះ​ទាប​អាចជា​ការគំរាមកំហែង​ដល់​អាយុជីវិត​។​
 
​បើទោះបីជា​សម្ពាធ​ឈាមមាន​ភាពប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត សម្ពាធ​ឈាម​៩០(​សម្ពាធ​ឈាម​ស៊ី​ស្តូ​លី​ច​តិច​)  ឬ​៦០(​សម្ពាធ​ឈាម​ដ្យា​ស្តូ​លី​ច​តិច​)​ជាទូទៅ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សម្ពាធ​ឈាម​ចុះ​ទាប​។​
 
​មូលហេតុ​នៃ​សម្ពាធ​ឈាម​ចុះ​ទាប​អាចមកពី​ការខ្វះ​ជាតិ​ទឹក ឬ​បញ្ហា​វេជ្ជសាស្ត្រ ឬ​ការវះកាត់​ដ៏​ធ្ងន់ធ្ងរ​ណាមួយ​។ សម្ពាធ​ឈាម​ចុះ​ទាប​អាច​ព្យាបាល​បាន ប៉ុន្តែ​វា​ជាការ​សំខាន់​ក្នុងការ​ស្វែងរក អ្វីដែល​បណ្តាល​ឲ្យ​មាន​ស្ថានភាព​នេះ ដូច្នេះ​វា​អាច​ត្រូវបាន​ព្យាបាល​បាន​ត្រឹមត្រូវ​។​
 
​ចំពោះ​មនុស្ស​មួយចំនួន​សម្ពាធ​ឈាម​ចុះ​ទាប​អាចជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ណាមួយ​ជាពិសេស​នៅពេលដែល​វា​ធ្លាក់ចុះ​ភ្លាមៗ ឬ​ត្រូវបាន​អមដោយ​សញ្ញា និង​រោគសញ្ញា​ដូចជា​:
 
  • ​វិលមុខ ឬ​មាន​អារ​ម្មរ​ណ៏​ថា​ស្រាល​ក្បាល​
  • ​ការដួលសន្លប់ ( syncope )
  • ​មិន​មានការ​ផ្តោតអារម្មណ៍​បានល្អ​
  • ​មើល​មិន​ច្បាស់​
  • ​ចង្អោរ​
  • ​ត្រជាក់​ស្បែក ស្លេក បះ​រោម​
  • ​ដកដង្ហើម​ញាប់ៗ​
  • ​អស់កម្លាំង​
  • ​មិន​សប្បាយចិត្ត​
  • ​ស្រេកទឹក​ខ្លាំង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com