ពីនេះ ពីនោះ
អន្តរជាតិ
ថែរក្សាសុខភាពរាងកាយរបស់អ្នកតាមរយៈអាកប្បកិរិយាវិជ្ជមាន 05, Dec 2020 , 6:59 am
× ការរក្សាភាពវិជ្ជមាន និងការជំរុញទឹកចិត្ត អាចជួយឱ្យជីវិតរស់នៅរបស់អ្នកមានសុខភាពល្អ។ ទាំងនេះ ជាគន្លឹះដើម្បីរក្សាភាពវិជ្ជមាន ៖
-ជ្រើសរើសធ្វើអ្វីដែលអ្នកពេញចិត្ត: មនុស្សជាច្រើនចូលចិត្តដើរ។ អ្នកអាចដើរនៅខាងក្រៅ នៅផ្ទះ នៅលើម៉ាស៊ីនហាត់ប្រាណ តែម្នាក់ឯង ឬជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
-ធ្វើចិត្តឱ្យរីករាយ: ស្តាប់តន្ត្រី នៅពេលអ្នកដើរឬរត់។ មើលទូរទស្សន៍ ឬវីដេអូពេលអ្នកហាត់ប្រាណ។
-ធ្វើឱ្យជីវិតគួរឱ្យចាប់អារម្មណ៍: សាកល្បងសកម្មភាពផ្សេងៗគ្នា ដូចជាកីឡាវាយកូនបាល់ហែលទឹក រាំ ជិះកង់ កីឡាជាក្រុម ឬយូហ្គា។
-កត់ត្រាទុក: កំណត់ពេលវេលា ឱ្យសកម្មដូចអ្នកចង់ណាត់ជួបសំខាន់ផ្សេងទៀត។
-ផ្តល់កិត្តិយសដល់ខ្លួនអ្នក: កំណត់គោលដៅរយៈពេលខ្លី និងរៀបចំផែនការផ្តល់រង្វាន់សម្រាប់ខ្លួនអ្នក ។
-ត្រូវចេះបត់បែន: ពេលខ្លះជីវិតនឹងមិនទទួលបានតាមផែនការរបស់អ្នក។
-ចំណាយពេលជាមួយមិត្តភក្តិ: កំណត់បង្ហាញអោយឃើញចំពោះមិត្តភក្តិ ដែលមានអាកប្បកិរិយាអវិជ្ជមាន។
-ចាកឆ្ងាយពីការិយាល័យ សាលារៀន ឬជីវិតរស់នៅប្រចាំថ្ងៃជាមួយដំណើរកម្សាន្ត ពេលថ្ងៃវិស្សមកាលខ្នាតតូច ឬវិស្សមកាលពេញលេញ។
-អានសៀវភៅដែលជម្រុញផ្នត់គំនិត (លើកទឹកចិត្ត)។
-ធ្វើជាអ្នកស្ម័គ្រចិត្ត: ការជួយអ្នកដទៃអាចធ្វើអោយទស្សនវិស័យអារម្មណ៍របស់អ្នកប្រសើរឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com