អត្ថបទពាណិជ្ជកម្ម
OPPO ក្រុមហ៊ុន​ទីមួយ​ដែល​ចែកចាយ​ទូរ​សព្ទ​ឆ្លាត​វៃ​មាន​បន្ទះ​ឈី​ប 5G ផ្គត់ផ្គង់​ដោយ Qualcomm Snapdragon 888 5G Mobile Platform
04, Dec 2020 , 3:01 pm        
រូបភាព
​លោក អា​លែ​ន វូ អគ្គនាយករង​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូទាំង​ពិភពលោក​
​លោក អា​លែ​ន វូ អគ្គនាយករង​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូទាំង​ពិភពលោក​
​កាលពី​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ 2020 ក្រុង​សិន​ជិន ប្រទេស​ចិន​៖ ក្រុមហ៊ុន OPPO បានចេញ សេចក្តី​ថ្លែង​ការ​ក្នុង​វេទិកា​ប្រចាំឆ្នាំ នៃ​បច្ចេកវិទ្យា​ឌីជីថល​Snapdragon​ក្នុង​ឆ្នាំ​២០២០  ស្តីអំពី​គម្រោង​សម្ពោធ​ទូរ​សព្ទ​វៃឆ្លាត ត្រកូល Find X នា​ត្រីមាស​ទីមួយ​ឆ្នាំ​2021 ដែលជា​ត្រកូល​ទូរ​សព្ទ​ឆ្លាត​វៃ​ដំបូង​គេ​បំផុត ដែល​ប្រើប្រាស់ ប្រព័ន្ធ 5G មាន​លើ​បន្ទះ​ឈី​ប Qualcomm® Snapdragon™ 888 5G Mobile Platform ។ OPPO នឹង​បន្ត ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Qualcomm Technologies និង ភាគី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ផ្សេងៗ​ទៀត ដើម្បី អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G និង​លើកកម្ពស់​ការទទួលយក​បទពិសោធន៍ 5G នេះ ជា​លក្ខណៈ​សកល​។​
 
​លោក អា​លែ​ន វូ អគ្គនាយករង​របស់​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូទាំង​ពិភពលោក បាន​ថ្លែងថា​៖ “​ជា​យូរ​មកហើយ ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technologies បាន​សហការគ្នា​យ៉ាង​ល្អប្រសើរ​។ ពួកយើង​សុទ្ធ​តែមាន​ទស្សនវិស័យ​ស្រដៀង​គ្នា ក្នុងការ​លើកកម្ពស់ បទពិសោធន៍​គ្មាន​ដែន​កំណត់ នៃប្រតិបត្តិ​ការ​ទូ​រស​ព្ទ​វៃឆ្លាត​។​” លោក​បាន​បន្ថែមទៀតថា “​ប្រសិន​ការធ្វើ​ឲ្យ​បច្ចេកវិទ្យា​5G​ក្លាយជា​រឿង​ពិត ចាប់ផ្តើម​តាំងពីរ​បី​ឆ្នាំមុន​នោះ មកទល់ពេលនេះ ម្ល៉េះ​សម​យើង​បានឃើញ​ពី សក្តានុពល ដ៏​សម្បើម​នៃ​បច្ចេកវិទ្យា​5G នេះ​រួចទៅហើយ​។ ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 888 5G ចុងក្រោយ​បំផុត របស់​Qualcomm ជា​អំណោយទាន លើ​ការកែលម្អ​បច្ចេកវិទ្យា​5G បទពិសោធន៍​ការយក​រូបភាព និង AI ។ ពួកយើង មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ទីមួយ ចែកចាយ​ទូរ​សព្ទ​វៃឆ្លាត ដែល​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 888 នៅ​ត្រីមាស​ទីមួយ នៃ​ឆ្នាំ​2021​។ យើង​ជឿជាក់ថា ទូរ​សព្ទ OPPO ត្រកូល Find X ស៊េរី នឹង​នាំយក​នូវ​បទពិសោធន៍ ដែល​លើសពី​ការរំពឹងទុក​ជូន​ដល់​អ្នកប្រើប្រាស់ ទូទាំង​សកលលោក​”​។ 
 
​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 888 5G, បន្ទះ​ឈី​ប របស់​ទូរ​សព្ទ OPPO ត្រកូល Find X ស៊េរី នឹង​នាំមក​នូវ​ភាពល្អ​ឥតខ្ចោះ នៃ​ការបំពេញ​មុខងារ​រប​ស់ទូរ​សព្ទ​វៃឆ្លាត​
 
​ផលិតឡើង​ដោយ​បច្ចេកវិទ្យា​ដំណើរការ 5nm និង​ប្រើប្រាស់​ប្រព័ន្ធ Qualcomm® Snapdragon™ X60 5G Modem-RF System ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ ឈានមុខ​គេ Snapdragon 888 5G Mobile Platform ធ្វើអោយ​ទូរ​សព្ទ​វៃឆ្លាត​បំពេញ​មុខងារ​ទូទៅ​កាន់​តែ​រលូន និង​អាច​ភ្ជាប់​ជាមួយនឹង​ដំណើរការ​ប្រព័ន្ធ 5G, ការ​ផ្តិត​យក​រូបភាព​,​មុខងារ AI, និង​បទពិសោធន៍​នៃ​ការលេង​ហ្គេម លើ​ទូរ​សព្ទ ត្រកូល Find X ស៊េរី ដែលមាន​បន្ទះ​ឈី​ប 5G ។​
​លើសពីនេះទៅទៀត ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ Android​ដំបូង​គេ​របស់​OPPO គឺ​ប្រព័ន្ធគ្រប់គ្រង​ពណ៌ 10-bit Full-Path Color Management System ដែល​ទើបតែ​បើក​សម្ភោ​ធ ក្នុង​វេទិការ OPPO INNO DAY 2020 កន្លងទៅ​ថ្មីៗ​នេះ​, បន្ទះ​ឈី​ប​ថ្មី​នេះ នឹង​ធ្វើអោយ​កាមេរ៉ា និង​ការបង្ហាញ​រូបភាព​នៅលើ​កញ្ចក់​ទូរ​សព្ទ​វៃឆ្លាត​សេរី​ថ្មី ត្រកូល​Find X កាន់តែ​គ្មាន​ព្រំដែន​កំណត់​។​
 
OPPO ខិតខំ​ប្រឹងប្រែង ដើម្បី​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ ដែល​ជំរុញ និង​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ 5G ។ ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​បើកសម្ពោធ​ផលិតផល មួយចំនួន​រួចទៅហើយ ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 5G Mobile Platforms ។ ឧទាហរណ៍​ដូចជា ទូរ​សព្ទ OPPO Reno 5G ដែល​បំពាក់​ដោយ​បន្ទះ​ឈី​ប Snapdragon855 គឺជា​ទូរ​សព្ទ​វៃឆ្លាត 5G ដំបូង​គេ ដែល​ឈាន​ជើង​ចូលទៅក្នុង​ទីផ្សារ​អឺរ៉ុប នៅ​ខែ ឧស​ភាព ឆ្នាំ 2019 ។ ដោយ​ផ្អែក ទៅលើ​គុណភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរ​សព្ទ​វៃឆ្លាត OPPO Reno 5G នេះ​, នៅ​ខែមិថុនា ឆ្នាំ​ដដែល​, ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Qualcomm Technologies និង​ក្រុមហ៊ុន Errisson, OPPO បានឈ្នះ​ពានរង្វាន់ ជា​អ្នក​អភិវឌ្ឍន៍​បណ្តាញ​បច្ចេកវិទ្យា​5G ល្អ​បំផុត នៅ​អឺរ៉ុប (Best 5G Network Development in Europe)​។ ឆ្នាំ​ថ្មី​នេះ OPPO បើកសម្ពោធ​ប្រព័ន្ធ​ប្រតិបត្តិការ 5G នៅលើ​ទូរ​សព្ទ​វៃឆ្លាត ត្រកូល​Find X, Reno3, Reno 4, ដែល​សុទ្ធតែ​បំពាក់​បន្ទះ​ឈី​ប Snapdragon Mobile Platform​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​, កិច្ចសហប្រតិបត្តិការ​រវាង OPPO និង Qualcomm Technologies បាន​ពង្រីក​រហូតដល់ ការ​ដំណើរការ 5G CEP និង​នាឡិការ​វៃឆ្លាត ដែល​សុទ្ធតែ​បំពាក់​ដោយ​បច្ចេកវិទ្យា​វៃឆ្លាត​របស់ Snapdragon​។​
 
​ក្នុងទិសដៅ​ឆ្ពោះទៅរក “​បច្ចេកវិទ្យា សម្រាប់​មនុស្សជាតិ​, និង​សប្បុរសធម៌ សម្រាប់​ពិភពលោក​” OPPO បាន​សហការ​ជាមួយ Qualcomm Technologies ការស្រាវជ្រាវ ពី​អនាគត នៃ​លទ្ធភាព​បច្ចេកវិទ្យា 5G
 
​កិច្ចសហប្រតិបត្តិការ​លើ​ប្រព័ន្ធ 5G របស់ ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technology បាន​ដំណើរការ​ទៅដោយ​យោង​លើ​ការអភិវឌ្ឍន៍​ផលិតផល​ថ្មីៗ​។ ដើម្បី​ដាក់​ឲ្យ​មាន​ដំណើរការ​ពាណិជ្ជក​ម្ម លើ​ប្រព័ន្ធ 5G ក្នុង​ទីផ្សារ​សកល ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technologies បានធ្វើការ​ជាមួយគ្នា​ជាច្រើន​ដង ដើម្បី​ធ្វើតេស្ត​លើ​ប្រព័ន្ធ 5G នេះ ដោយ​សហការ​ជាមួយ ប្រតិបត្តិ​ករ​ធំៗ​មួយចំនួន ជុំ​វិ ពិភពលោក​។ ជា​ឧទាហរណ៍​, OPPO បាន​បង្កើត​ប្រព័ន្ធ DSS (Dynamic Spectrum Sharing) សម្រាប់​ចែករំលែក​ទិន្នន័យ ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន Ericsson, ក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Swisscom, និង​ក្រុមហ៊ុន Telstra នៅ​ខែធ្នូ ឆ្នាំ​2019​។ កាលពី​ខែ កក្ត​ដា កន្លងទៅនេះ​, OPPO ក៏បាន​ជួយ​តម្លើង បណ្តាញ 5G ដំបូង​គេ នៅ​ចក្រភព​អង់គ្លេស ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ ក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Ericson, និង​ក្រុមហ៊ុន Vodafone ។​
 
​មកទល់​សព្វថ្ងៃ ក្រុមហ៊ុន OPPO បាន​ចាប់​ដៃគូ​សហការ​ជាមួយ បណ្តាញ​ប្រតិបត្តិ​ករ ទូរ​សព្ទ​ដៃ​ធំៗ​ជាង​70​ក្រុមហ៊ុន ទូទាំង​ពិភពលោក​។ ក្នុងចំណោម​ប្រតិបត្តិ​ករ​ទាំងនោះ ប្រតិបត្តិ​ករ ជាង​40​ក្រុមហ៊ុន បាន​សហការ​ជាមួយ​OPPO ដើម្បី​ចែកចាយ សេវា 5G​។ ការផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​នាពេល​កន្លងមក បាន​ជំរុញអោយមាន ការអភិវឌ្ឍន៍​វិស័យ​ធុរកិច្ច​គួរ​ជាទី​កត់សម្គាល់​ក្នុង​ទីផ្សារ​តំបន់ រួមមាន​ទីផ្សារ​នៅ សហគមន៍​អឺរ៉ុប ជប៉ុន និង​អាមេរិក​ឡាទីន​។ ភាពជោគជ័យ​ក្នុងការ​តម្លើង​ប្រព័ន្ធ 5G នឹង​មិនអាច​លេចចេញ​ជា​រូបរាង​បាន​ឡើង ប្រសិនបើ​គ្មាន​ការចូលរួម​សហការ​ពី​ក្រុម បច្ចេកវិទ្យា​ជា​ដៃគូ​នានា ដូចជា​ក្រុមហ៊ុន Qualcomm Technologies ជាដើម​។​
 
​លើ​វិថី​ឆ្ពោះទៅរក​អនាគត​, OPPO នឹង​បន្ត​បេសកកម្ម​ការងារ​របស់​ខ្លួន ក្នុង​ជំនឿ​ដ៏​មុតមាំ ចំពោះ “​បច្ចេកវិទ្យា សម្រាប់​មនុស្សជាតិ​, និង​សប្បុរសធម៌ សម្រាប់​ពិភពលោក​” ព្រមទាំង​ស្វាគមន៍ ចំពោះ​ការចូល​រួមសហការ​ជាមួយ ភាគី​ដៃគូ​នានា ក្នុងការ​ចែករំលែក​អត្ថប្រយោជន៍​រួម​។ តាមរយៈ​ការចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ឧស្សាហកម្ម ដូចជា​ក្រុមហ៊ុន Qualcomm Technologies, OPPO នឹង​ស្វែងរក គុណ​តម្លៃ​និង​លទ្ធភាព​នានា​របស់​បច្ចេកវិទ្យា 5G បន្ថែមទៀត ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់ ទូទាំង​សកលលោក ដោយ​ភ្ជាប់​ជាមួយនឹង​នវានុវត្តន៍​បច្ចេកវិទ្យា នា​យុគ្គ​សម័យកាល​នៃ​បទពិសោធន៍​អ៊ី​ន​ធឺ​ណេ​ត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com