COVID-19
ជាតិ
រកឃើញវិជ្ជមាន៦នាក់នៅហាង Pedro និង៣ទៀតនាំចូលពីអាមេរិក 04, Dec 2020 , 6:12 pm
× នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីការតេស្តឃើញវិជ្ជមានកូវីដ-១៩ ចំនួន៩ករណីទៀត ដែលក្នុងនោះមានបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ៦នាក់ និងអ្នកដំណើរពីសហរដ្ឋអាមេរិក៣នាក់។
បុគ្គលិកហាង Pedro ជាអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលកន្លងមក មាន១ករណីរួចទៅហើយ។ រីអ្នកដំណើរពីអាមេរិកទាំង៣នាក់ ត្រូវបានតេស្តឃើញលើកទី២ ចំថ្ងៃទី១៣ នៃចត្តាឡីស័ក។
សរុប៦ករណីថ្មីនេះ នាំឲ្យអ្នកកើតកូវីដ-១៩ ពីព្រឹត្តិការណ៍២៨វិច្ឆិកា កើនដល់២៩នាក់។ សរុបនៅកម្ពុជា ករណីឡើងដល់៣៤៤ករណី ក្នុងនោះសះស្បើយ៣០៤ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com