COVID-19
ជាតិ
សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យបញ្ចេញអត្តសញ្ញាណអ្នកកើតកូវីដ ហើយស្នើឲ្យពង្រឹងវិធានការចត្តាឡីស័ក
04, Dec 2020 , 7:35 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈសារជាសំឡេង​នៅ​ល្ងាចថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាតឲ្យ​ក្រសួងសុខាភិបាល បញ្ចេញអត្តសញ្ញាណអ្នកកើតកូវីដ-១៩ នៅ​ក្នុង​របាយការណ៍​របស់ខ្លួន បន្ទាប់ពីករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឡើង​សរុប​ដល់​២៩នាក់ហើយ។ បើតាម​សម្តេច ការបញ្ចេញអត្តសញ្ញាណគឺ​ផ្តល់ភាពងាយស្រួល​ដល់អ្នកដែលជាប់ពាក់ព័ន្ធ បើទោះបីជា​ប៉ះពាល់ដល់សិទ្ធិបុគ្គល​ក៏ដោយ។


បន្ថែមពី​លើនេះ សម្តេចបាន​ស្នើឲ្យអាជ្ញាធរពង្រឹងវិធាន​ការចត្តាឡីស័ក ដោយសម្តេចសន្និដ្ឋានថា ការ​រាលដាលព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា អាច​បណ្តាលមកពី​ការធ្វើ​ចត្តាឡីស័ក​មិន​បាន​ត្រឹមត្រូវ ហើយអ្នកជំងឺ​បាន​ប៉ះពាល់ជាមួយ​ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ។

សូមស្តាប់ប្រសាសន៍​របស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន

© រក្សាសិទ្ធិដោយ thmeythmey.com