អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo V20 SE ចេញលក់​ហើយ ជាមួយ​កាមេរ៉ា​មុខ 32MP Super Night Selfie និង​កាមេរ៉ា​ក្រោយ​ភិ​ច​សែ​ល​ធំ 48MP តម្លៃ​ត្រឹម​២៩៩​ដុល្លារ​ប៉ុណ្ណោះ​
05, Dec 2020 , 11:41 am        
រូបភាព
​សម្រាប់​ការទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន សម្រេចចិត្ត​ដាក់លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កូនកាត់ vivo V20 ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន V20 SE នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ហើយ ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នេះ​តទៅ​។​
 
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo V20 SE គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ចុងក្រោយ ដែល​ត្រូវបាន​ក្រុមហ៊ុន vivo ផលិតឡើង​យ៉ាង​ពិសេស​ជាមួយនឹង​ការ​រចនាប័ទ្ម​ដែលមាន​ភាព​ស៊ី​វិ​ល័យ មាន​ចំណុច​ពិសេសៗ​ដ៏​សម្បូរបែប​សម្រាប់​ការប្រើប្រាស់​លេង​កម្សាន្ត​។ ចំពោះ​ស្មា​ត​ហ្វូ​ន vivo V20 SE ត្រូវបាន​បើក​បង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​បែក​ស្វាយ  (Gravity Black) និង ពណ៌​រលក​សមុទ្រ​ខៀវ (Oxygen Blue)​។​
 
​បើ​យើង​និយាយ​ពី​ការ​រចនា​រូបរាង​ខាងក្រៅ​របស់ V20 SE មាន​តួខ្លួន​ស្រោប​ផ្ទៃ​ខាងក្រោយ​ហើយនឹង​គែម​សងខាង​ប្រើប្រាស់​ដោយ​ប្លា​ស្ទិ​ក​។ ហើយ​វា​ក៏ត្រូវ​បាន​បំពាក់​កាមេរ៉ា​ខាងក្រោយ ៣​គ្រាប់ និង​អម​ជាមួយ​អំពូល​ភ្លើង LED Flash ១​គ្រាប់​។ ស្មា​ត​ហ្វូ​ន vivo V20SE គឺ​បាន​បំពាក់​មកជា​មួយ​ប្រភេទ​អេក្រង់​រាបស្មើ  មាន​ទំហំ​អេក្រង់ ៦,៤៤​អ៊ី​ញ កញ្ចក់​កោង 3D ហើយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Super AMOLED ផងដែរ​។ 


 
​ផលធៀប​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន vivo V20 SE គឺ ២០:៩ និង​អត្រា​អេក្រង់​ទៅ​រាង​ទាំងមូល​គឺ ៩០,១២% និង​ទ្រទ្រង់​ការបង្ហាញ​ចេញ​ក្នុង​កម្រិត Full-HD+ ទំហំ ១០៨០ x ២៤០០ ភិ​ច​សែ​ល និង​មានភ្ជាប់​នូវ​បច្ចេកវិទ្យា​លាយ​ពណ៌​កម្រិត ១០០% DCI-P3 Color Gamut ដែល​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​របស់​វា​បង្ហាញ​រូបភាព និង​វីដេអូ​ចេញមក​បាន​ច្បាស់​ដិត​ស្រទន់​ត្រជាក់​ភ្នែក​គ្រប់ផ្នែក ហើយក៏​ជួយ​ឲ្យ​ការ​ទស្សនា នៅក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​ច្បាស់​ល្អ​ថែម​ទៀតផង​។ 
 
vivo V20SE មាន​កញ្ចប់​លែ​ន​កាមេរ៉ា ៣​គ្រាប់​ដែលជា​លែ​ន AI ដែល​ធ្វើ​ឲ្យ​ការថតរូប​កាន់តែ​មាន​ភាពទំនើប​អស្ចារ្យ​។ ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​សែន​ស័​រ​ផ្តិត​រូបភាព​ទំហំ​ធំ​ដល់​ទៅ 48MP ជាមួយ​កម្រិត aperture f/1.8 មាន​សមត្ថភាព​ក្នុង​ការផលិត​រូបភាព​បាន​ច្បាស់​ល្អជា​មួយ​សាច់​រូបភាព​ច្បាស់​ស្រស់ស្អាត​បែប​ធម្មជាតិ​។​កាមេរ៉ា​នេះ អាច​ផលិត​សាច់​វីដេអូ​របស់​វា​គឺអាច​ធ្វើបាន​ត្រឹម​កម្រិត 4k@30fps វា​មាន​មុខងារ​មួយ​ហៅថា Ultra-Stable Video ជា​ជំនួយ​ដល់​ការ​ទប់​លំនឹង និង​សាច់​វីដេអូ មិនអាច​រលក​ញាក់ញ័​រ​ខ្លាំង​នៅពេល​យើង​ដើរ ឬ​រក្សា​លំនឹង​ដៃ​មិនល្អ​កំឡុងពេល​កាន់​ថត​។ 


 
​សម្រាប់​កាមេរ៉ា​គ្រាប់​ទី​២ គឺជា Super wide-Angle lens / Macro មាន​ទំហំ 8.0MP ជាមួយ​កម្រិត aperture f/2.2 និង​ថតរូប​ប្លង់​ទូលាយ​បាន​ក្នុង​កម្រិត​មុំ ១២០​ដឺ​ក្រេ និង​មួយវិញទៀត​យើង​អាច​ថត​យក​គាក​បំផុត​ដោយ​ប្រើ​គំលាត 2.5CM រីឯ​លែ​ន​ចុងក្រោយ​មាន​ទំហំ 2.0MP ជាមួយ​កម្រិត aperture f/2.4 Depth Sensor Lens សម្រាប់​ផលិត​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​វត្ថុ​ដោយ​ប្រើ​នូវ​មុខងារ Bokeh​។   
 
​កាមេរ៉ា​សែ​ល​ហ្វី​វិញ គឺមាន​ទំហំ 32MP មាន​កម្រិត aperture f/2.0 អាច​ផលិត​សាច់​រូបភាព​បាន​ច្បាស់​ព្រមទាំង​អាច​ថតរូប​ព្រាល​ផ្ទៃ​វត្ថុ​បាន​ដាច់​ស្អាត​ថែម​ទៀតផង ហើយ​ក៏មាន​មុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់​ជំនួយ​ឲ្យ​ការថតរូប និង​វីដេអូ​បាន​កាន់តែ​ស្អាត​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ 
 
​ស្មា​ត​ហ្វូ​ន V20 SE ប្រើ​បន្ទះ​ឈី​ប Snapdragon 665  ជាមួយ​រ៉េ​ម​ទំហំ 8GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ស្រាប់​ទំហំ​ដល់ 128GB ជាមួយ microSD​។ ជាមួយគ្នានេះដែរ vivo ក៏បាន​ភ្ជាប់​មកជា​មួយ​មុខងារ​ជំនួយ​ល្បឿន​ប្រតិបត្តិការ​របស់​ម៉ាស៊ីន​ដូចជា AI Turbo, Center Turbo, Game Turbo, Net Turbo, Cooling Turbo និង ART++ Turbo ដើម្បី​ឲ្យ​កំលាំង​ម៉ាស៊ីន​របស់​វា​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែម​មួយកម្រិត​ទៀត​សម្រាប់​ការលេង​ហ្គេម​។ 
 
​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ ប្រតិបត្តិការ​ដោយ Funtouch OS11 ដែល​ទ្រទ្រង់​ដោយ Android10​។ vivo V20 SE មាន​ថ្ម​ទំហំ 4,100mAh ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កំដរ​ដល់​ការប្រើប្រាស់​បែប​អ្នកលេង​បាន​ជិត​មួយថ្ងៃ និង​ប្រើប្រាស់​សម្រាប់​មុខងារ​កម្សាន្ត​ទូទៅ​បាន​ជាង​មួយថ្ងៃ​ដោយ​ឥត​បញ្ហា​។ ថ្ម​របស់​វា​ក៏​ទ្រទ្រង់​ជាមួយ​បច្ចេកវិទ្យា​សាក​ល្បឿន​លឿន 33WFlashCharge កាន់តែ​រហ័ស​ជាង​មុន​ដល់​ទៅ ៥០% មាន​ប្រព័ន្ធ​ការពារ​សុ​វត្តិភាព​ចំនួន ៨​ដង​។ រីករាយ​នឹង​ការ​សាក​បញ្ចូល​ថ្ម​បាន​ដល់​ទៅ ៦២% ដោយ​ចំណាយពេល​ត្រឹមតែ ៣០​នាទី​តែប៉ុណ្ណោះ​។ តាមរយៈ​រន្ធ​ដោត​ប្រភេទ USB Type-C ដូចនេះ យើង​ចំណាយពេល​សាក​ថ្ម​តិច​តែ​ប្រើប្រាស់​កម្សាន្ត​បាន​រយះពេល​យូរ​។ 
 
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo V20SE ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ដាក់លក់​ជាមួយនឹង​តម្លៃ ២៩៩​ដុល្លា​តែប៉ុណ្ណោះ​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com