ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​៖ ការចិញ្ចឹម​សត្វ​ក្នុង​ឆ្នាំ​២០២០ កើនឡើង ១៧​ភាគរយ​
05, Dec 2020 , 1:59 pm        
រូបភាព
រូបភាពពីលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
រូបភាពពីលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
ដោយ:
​ផលិតកម្ម​ចិញ្ចឹមសត្វ គោ ក្របី ជ្រូក និង​បក្សី ជា​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម​នៅ​កម្ពុជា នា​ឆ្នាំ​២០២០​នេះ មានការ​កើនឡើង ១៧.៦០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​បាន​សរសេរ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​
 
​បើតាម​លោក​រដ្ឋមន្ត្រី គិត​ត្រឹម​ថ្ងៃទី​២ ខែធ្នូ ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា មាន ប្រមាណ ៤៩​លាន​ក្បាល ខណៈ​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ មាន​ត្រឹមតែ​៤២​លាន​ក្បាល​ប៉ុណ្ណោះ​។ របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ លោក វេ​ង សាខុន បាន​លម្អិត​ទៀតថា ក្នុង​ឆ្នាំ​២០២០​នេះ មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចំនួន​សរុប ១,២៣២​កន្លែង ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​មាន​ចំនួន ៦៨១​កន្លែង និង​មាន​បក្សី​សរុប ១៧,១៣៤,៥៨៨​ក្បាល​។ រីឯ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន ៥៤៧​កន្លែង និង​មាន​ជ្រូក​ចំនួន ១,៣៣៩,២១០​ក្បាល ខណៈ​កសិដ្ឋាន​ចិញ្ចឹម​គោ ក្របី មាន​ចំនួន​៥៤​កន្លែង ដែលមាន​សត្វ​ចំនួន ១២,៩៧៤​ក្បាល​។​


 
​សម្រាប់​លោក​រដ្ឋមន្ត្រី វេ​ង សាខុន កំណើន​ផលិតកម្ម​ចិញ្ចឹមសត្វ ក្នុងឆ្នាំនេះ ក៏​ព្រោះ​ចំនួន​អ្នក​ចិញ្ចឹម​មានការ​កើនឡើង ស្របពេល​មាន​វិបត្តិ​កូ​វីដ​-១៩ និង​ម្យ៉ាង​ក៏ដោយ​សារ​មានការ​ជំរុញ និង​លើកទឹកចិត្ត​ជា​បន្តបន្ទាប់ ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម ទាំង​ការផ្ដល់​បច្ចេកទេស និង​ពូជ​ដល់​កសិករ​៕
 
 

Tag:
 សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com