ជាតិ
លោក ចាន់ វី តស៊ូ​រត់​តាក់ស៊ី ពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅ​ឃុំ​អូរ​សោម ទោះ​ពេលខ្លះ​ត្រូវ​ដេក​ផ្លូវ ១​ថ្ងៃ ឬ ២​ថ្ងៃ​
05, Dec 2020 , 11:29 pm        
រូបភាព
ដោយ​៖ ជឿន ស្រី​ណ​យ និង​ហុង ស្រី​ណា​

​ពោ​ធី៍​សាត់​៖ លោក ចាន់ វី ប្រកប​របប​រត់​តាក់ស៊ី​ម្នាក់ ពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅកាន់​ឃុំ​អូរ​សោម  រយៈពេល​៧​ឆ្នាំ​មកហើយ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25​ថា នៅ​រដូវប្រាំង ការរត់​តាក់ស៊ី​របស់ខ្លួន​មិនមាន​បញ្ហា​ទេ ប៉ុន្តែ​ក្នុង​រដូវវស្សា គឺ​ត្រូវ​ខ្ញុំ​សម្រាក​តាមផ្លូវ​១ ទៅ ២​យប់ ព្រោះ​ផ្លូវ​ពិបាក មាន​ជង្ហុក​ធំៗ ហើយ​ជ្រៅ មិនអាច​ធ្វើដំណើរ​ទៅមុខ​បាន​។ មិនមែន​តែ លោក ចាន់ វី ដែលជា​ម្ចាស់​រថយន្ត​នោះទេ ភ្ញៀវ​ក្នុង​ឡាន ក៏ត្រូវ​ដេក​ផ្លូវ​ជាមួយគ្នា​ដែរ​។ លោក ចាន់ វី រៀបរាប់​ដូច្នេះ​៖«​ផល​លំបាក​នៃ​ការរត់​តាក់ស៊ី ពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅកាន់​អូរ​សោម ចំពោះ​ខែប្រាំង​មិនមាន​បញ្ហា​ទេ បើ​ខែប្រាំង​ពិបាក​វេទនា​មែនទែន ផ្លូវ​ដេក​ចំណោត​ក៏មាន ឡាន​ត្រាក់​អូស​ក៏មាន ពាក់​ច្រវាក់​ឡើង​ក៏មាន អ្នកជិះ​ជួយ​រុញ​ក៏មាន ហើយ​ជួនកាល​ដេក​ផ្លូវកណ្តាល​ព្រៃ​ក៏មាន​។ ភ្ញៀវ​ដែល​ដឹក​ជាធម្មតា ៦​នាក់ ទៅ ៧​នាក់ ហើយ​ក្នុង​ម្នាក់​តម្លៃ ៤​ម៉ី​ន​រៀល ដោយសារ​វា​ប្រើ​ប្រេង​អស់​ច្រើន​»​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន ThmeyThmey25 ជាមួយ​លោក ចាន់ វី ជា​អ្នករត់​តាក់ស៊ី​ទៅ​ឃុំ​អូរ​សោម ដូចតទៅ​៖

Tag:
 អូរ​សោម​
 ​វាលវែង​
 ​អ្នករត់​តាក់ស៊ី​
  ចាន់ វី​
 ​ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com