ពីនេះ ពីនោះ
សុខភាព
រោគសញ្ញា​អ្វីខ្លះ​ប្រាប់ថា​អ្នក​អាចមាន​មហារីកក្រពះ​?
27, Dec 2020 , 2:29 pm        
រូបភាព
​មហារីកក្រពះ នៅ​ដំណាក់កាល​ដំបូង ជា​ញឹកញាប់ មិន​បង្កឱ្យមាន​រោគសញ្ញា​អ្វី​នោះទេ​។ នៅពេល​ជំងឺមហារីក​ចេះតែ​វិវត្តន៍​លូតលាស់​ទៅមុខ វា​អាច​បង្ក​ជា​រោគសញ្ញា ទូទៅ​បំផុត​ដូចខាងក្រោម​នេះ​។​
 
  • ​មាន​អាកា​រៈ​មិនមាន​ផាសុខភាព ឬ ការឈឺចាប់​នៅក្នុង​តំបន់​ពោះ​
  • ​ពិបាក​ក្នុងការ​លេប​
  • ​មាន​ចង្អោរ និង​ក្អួត​
  • ​ការ​ស្រក​ទម្ងន់​
  • ​មាន​អារម្មណ៍​ឆ្អែត ឬ ហើមពោះ បន្ទាប់ពី ការ​ញុំ​ា​អាហារ​តិចតួច​
  • ​មាន​ក្អួត​ឈាម​ឬ មាន​ឈាម​ក្នុង​លាមក​
​ភាគច្រើន ជា​ញឹកញាប់ រោគសញ្ញា​ទាំងនេះ គឺ​មិន​កំណត់សំគាល់​ទៅលើ​តែ​ជំងឺមហារីក​ទេ​។ បញ្ហា​សុខភាព​ផ្សេងទៀតៗ ដូចជា ដំបៅ​ក្រពះ ឬ ការ​រលាក​ក្រពះ ក៏​អាច​បណ្តាលឱ្យ មាន​រោគសញ្ញា​ដូចគ្នានេះដែរ​។  ប្រសិនបើ​មាន​នរណាម្នាក់​ដែល មាន រោគសញ្ញា​ទាំងនេះ គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ របស់​ពួកគេ ដូច្នេះហើយ​ទើប​បញ្ហា អាច​ត្រូវបាន ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ព្យាបាល​តាម​ដែល​អាច​ធ្វើបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com