ជាតិ
បទសម្ភាសន៍
វីដេអូ
ម្រេច​ខ្ចី​នៅ​តំបន់​អូរ​សោម មាន​ទីផ្សារ​និង​តម្លៃ​ខ្ពស់ជាង​ម្រេច​ទុំ​
16, Dec 2020 , 10:35 am        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ តម្រូវការ​ទីផ្សារ​ម្រេច​ខ្ចី ក្នុង​តំបន់​អូរ​សោម ហាក់​មាន​ខ្ពស់ជាង​ម្រេច​ទុំ​ទៅទៀត​។ នេះ​បើតាម​លោក ចាន់ ឡា ដែលជា​ម្ចាស់​ចម្ការ​ម្រេច​ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ប្រាប់​សារព័ត៌មាន Thmeythmey25​។ បើតាម​កសិករ​ដែលមាន​ពិសោធន៍​ដាំ​ម្រេច​ជាង​៥​ឆ្នាំ​រូបនេះ ម្រេច​ខ្ចី អាច​លក់បាន​តម្លៃ​ជាង​១​ម៉ឺន​រៀល ខណៈ​ម្រេច​ទុំ​វិញ មានតម្លៃ​តែ​៨ ៥០០​រៀល ទៅ ៩ ០០០​រៀល​ប៉ុណ្ណោះ​។ មិនតែប៉ុណ្ណោះ ម្រេច​ខ្ចី​អូរ​សោម ក៏ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីតាំង​ផ្សេងៗ​ដូចជា​ភ្នំពេញ បាត់ដំបង ព្រះសីហនុ និង​កោះកុង​ជាដើម​។ លោក ចាន់ ឡា ឲ្យ​ដឹង​ទៀតថា ផល​ម្រេច​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ គឺ​នៅ​ចុងខែ​វិច្ឆិកា​។ ក្នុង​១​ថ្ងៃ លោក​អាច​ប្រមូល​ផល​ម្រេច​ខ្ចី បាន​ប្រមាណ ២០០-៣០០​គីឡូក្រាម នៅ​ផ្ទៃដី ១​ហិកតា​។ ក្រៅពី លោក ចាន់​ឡា ក៏មាន​ដាំ​មៀន​ប៉ៃលិន ប័​រ និង​កាហ្វេ​ផងដែរ ដើម្បី​បន្ថែម​ប្រាប់​ចំណូល​ក្នុង​គ្រួសារ​។​
 
​ដើម្បី​ជ្រាប់​កាន់តែច្បាស់​សូម​លោក អ្នកនាង  អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា  ជឿន ស្រី​ណ​យ  អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក ចាន់ ឡា ម្ចាស់​ចម្ការ​ម្រេច ដូចតទៅ​៖
 
 
 
 

Tag:
 ម្រេច​
 ​ចាន់ ឡា​
 ​មៀន​ប៉ៃលិន​
 ​ប័​រ​
 ​កាហ្វេ​
 ​អូរ​សោម​
 ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com