ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ប្តូរឈ្មោះសាកលវិទ្យាល័យបាត់ដំបង ទៅជា សាកលវិទ្យាល័យជាតិបាត់ដំបង
17, Dec 2020 , 11:17 am        
រូបភាព
សាកលវិទ្យាល័យបាត់ដំបង ត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង ដែលសរសេរអក្សរកាត់ថា ស.ជ.ប.ដ. និងសរសេរជាភាសាអង់គ្លេសធា National University of Battambang។ នេះបើតាមអនុក្រឹត្យ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។


អនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ការប្តូរឈ្មោះសាកលវិទ្យាល័យបាត់ដំបង ទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង គឺជាសំណើរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។

សាកលវិទ្យាល័យបាត់ដំបង អាចចាត់ទុកជាសាកលវិទ្យាល័យរបស់រដ្ឋធំជាងគេ នៅប៉ែកពាយព្យនៃប្រទេស ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ កាលពីខែមីនា ឆ្នាំ២០០៧៕

Tag:
 សាកលវិទ្យាល័យបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com