ពីនេះ ពីនោះ
«ស្ទួន»មានន័យខុសពី«ផ្ទួន»
20, Dec 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«ស្ទួន»មានន័យខុសពីពាក្យ«ផ្ទួន»។
 
«ស្ទួន» មានថ្នាក់ពាក្យជាកិរិយាសព្ទវិសេសនៈ ឬគុណសព្ទ មានន័យថា ដែលលើសផ្ទួនដោយភាន់, ដោយច្រឡំ។ ឧទាហរណ៍៖ ដាក់ស្ទួន,ស្ទួនពីរ,ស្ទួនបួន,របស់ស្ទួន។ 
 
ចំណែក«ផ្ទួន»មានថ្នាក់ពាក្យជា និបាតសព្ទជាគុណសព្ទ ឬកិរិយាសព្ទវិសេសនៈ ដែលមានន័យថា ដែលថែមៗ,ខ្ជាន់ៗ ដដែលៗ។ ឧទាហរណ៍៖ ពាក្យផ្ទួន,និយាយផ្ទួន,ពោលផ្ទួនៗ៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com