COVID-19
អន្តរជាតិ
ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៥១៦ករណីនៅខេត្ត Samut Sakhon
19, Dec 2020 , 10:39 pm        
រូបភាព
ប្រភពរូប៖ Samut Sakhon Provincial Public Relations Office
ប្រភពរូប៖ Samut Sakhon Provincial Public Relations Office
ដោយ: ថ្មីៗ
អាជ្ញាធរសុខាភិបាលថៃ នាល្ងាចថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកកើតកូវីដ-១៩ ចំនួន៥១៦ករណីថ្មីនៅខេត្ត Samut Sakhon ដោយភាគច្រើនជាពលករដែលបម្រើការនៅផ្សារលក់អាហារសមុទ្រ។ នេះបើតាមការផ្សាយរបស់កាសែត Bangkok Post។


នេះជាករណីឆ្លងដ៏ច្រើនបំផុត ក្រោយពេលដែលមានករណីអ្នកជំងឺស្ត្រីវ័យ៦៧ឆ្នាំម្នាក់ តេស្តវិជ្ជមានកាលពីដើមសប្តាហ៍កន្លងមក ដោយគាត់មានប្រវត្តិទៅកាន់ផ្សារបង្កងនៅតំបន់នោះ។

លោក Opas Karnkawingpong អគ្គនាយកនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ករណីភាគច្រើនកើតលើពលករអន្តោប្រវេសន៍ ហើយសុទ្ធតែមិនមានលក្ខណៈធ្ងន់ធ្ងរនោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com