ពីនេះ ពីនោះ
«សៀវភៅ» មិនមែនជាពាក្យខ្មែរឡើយ!
21, Dec 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ«សៀវភៅ» ដែលមហាជនខ្មែរនិយមសំដៅលើក្រដាសដ៏ក្រាស់ដែលមានកម្របនៅខាងក្រៅ ហើយសម្រាប់សរសេរ និងកត់ត្រានោះ គឺមិនមែនជាពាក្យខ្មែរឡើយ។  វាជាពាក្យកម្ចីពីចិន។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
 
នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ «សៀវភៅ» ថា ជាប្រជុំក្រដាសដែលដេរកាត់ស្រេច មានទំហំ និងកម្រាស់តាមការប្រកប និងមានក្របពីខាងក្រៅ សម្រាប់សរសេរ ឬកត់ត្រា ដែលគេបានបោះពុម្ពរួច។ សៀវភៅបញ្ជី, សៀវភៅបោះពុម្ព, សៀវភៅពុម្ព។ល។ 
 
ក្រៅពី«សៀវភៅ» ដែលជាភាសាកម្ចីពីចិន ពាក្យដទៃទៀតក៏ជាពាក្យកម្ចីពីបរទេសដែរ។ ពាក្យទាំងនោះមានដូចជា ប៊ិក,រ៉ាបព័រទ័រ, កំព្យូទ័រ, ក្តារខៀន,ម៉ាស៊ីនគិតលេខ,ដែកឈាន, ព្រីយ៉ុង,កាប៊ីណេត៍, ។ល៕   
 

Tag:
 ពន្យល់ពាក្យ
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com