កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ នូរុណ បន្តកិច្ចសន្យា៣រដូវកាលបន្ថែមជាមួយបឹងកេត 21, Dec 2020 , 3:24 pm
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បន្តកិច្ចសន្យា៣រដូវកាលបន្ថែមជាមួយក្លិបបឹងកេត
× កីឡាករ ម៉ាត់ នូរុណ បានសម្រេចបន្តកិច្ចសន្យា៣រដូវកាលបន្ថែមទៀតជាមួយក្លិបបឹងកេត។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ នូរុណ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជួយឲ្យបឹងកេតឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២០ បានសម្រេចបន្តជ្រកក្រោមដំបូលជាមួយក្លិបនេះរហូតដល់ឆ្នាំ២០២៣។ អតីតយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោនរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រវិស័យបាល់ទាត់ ក្រោយអាចរកគ្រាប់បាល់ស្ទើរគ្រប់ការប្រកួតរាល់បង្ហាញខ្លួនរបស់គេ។ ជាពិសេសគេចាប់អារម្មណ៍លើទម្រង់លេង បច្ចេកទេសអូសបាល់ និងបច្ចេកទេសក្នុងការស៊ុតបញ្ចូលទី។
ខ្សែប្រយុទ្ធខ្មែរ-អ៊ិស្លាមរូបនេះ បានចុះកិច្ចសន្យាលេងឲ្យក្លិបបឹងកេតកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨។ គិតមកបច្ចុប្បន្នរូបគេបានរួមរស់ជាមួយបឹងកេតបានពីររដូវកាលហើយ។ នូរុណ ជាយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោនចន្លោះពីឆ្នាំ២០១៣-២០១៥ ក្រោយមករូបគេផ្លាស់មកចូលរួមជាមួយអគ្គិសនីកម្ពុជានៅឆ្នាំ២០១៦ រហូតដល់ដំណាច់រដូវកាលឆ្នាំ២០១៨។
រូបគេបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២១ និងជម្រើសជាតិឈុតធំនៅអំឡុងឆ្នាំ២០១៨ និងបានបង្ហាញខ្លួនជាលើកជាមួយក្រុមជម្រើសជាតិឈុតធំផងដែរ៕
Tag:
បាល់ទាត់
ម៉ាត់ នូរុណ
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com