អន្តរជាតិ
វៀតណាម​ថា ខ្លួន​នឹង​ជួប​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ពិភាក្សា​ពាណិជ្ជកម្ម​យ៉ាងសំខាន់​
22, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ កុមារី​វៀតណាម​គ្រវីទង់ជាតិ​មុន​ពិធី​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​រូប​ឯកសារ​៖ កុមារី​វៀតណាម​គ្រវីទង់ជាតិ​មុន​ពិធី​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
ដោយ: VOA
​ទីក្រុង​ហាណូយ — ​រដ្ឋាភិបាល​វៀតណាម បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា ក្រុមមន្ត្រី​សហរដ្ឋអាមេរិក និង​វៀតណាម នឹង​ជួបប្រជុំគ្នា​នៅ​ចុងខែ​ធ្នូ​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម បន្ទាប់ពី​ក្រសួង​រតនាគា​អាមេរិក​កាលពី​សប្តាហ៍​មុន បានចាត់ទុក​វៀតណាម​ថា ជា​ប្រទេស​ដែល​បាន​បញ្ចុះតម្លៃ​រូបិយប័ណ្ណ ដើម្បី​យក​ផលចំណេញ​ដោយ​អយុត្តិធម៌​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្ញើ​តាម​អ៊ីមែល​ទៅ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នោះ ក្រសួងពាណិជ្ជកម្ម​វៀតណាម បាន​លើកឡើងថា «​ប្រទេស​វៀតណាម មានការ​សោកស្តាយ ចំពោះ​ការសម្រេចចិត្ត​របស់​កា​រិ​យា​ល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​USTR កាលពី​ថ្ងៃទី​២ ខែតុលា ដើម្បី​ប្រកាស​បើក​ការ​ស៊ើប​អ​ង្គេ​ត ដោយយោង​ទៅលើ​មាត្រ​៣០១ ទៅលើ​ពាណិជ្ជកម្ម​ឈើ​ហ៊ុ​ប និង​រូបិយប័ណ្ណ​របស់​វៀតណាម​នោះ​។ 
 
​រដ្ឋបាល​របស់លោក​ត្រាំ​កាលពី​សប្តាហ៍​មុន បានដាក់​វៀតណាម​ទៅក្នុង​ប្រទេស​ដែល​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ដើម្បី​កេងចំណេញ ដែលជា​កាយវិការ​មួយ​ដែល​អ្នកជំនួញ​ជាច្រើន​និយាយថា អាច​បើកផ្លូវ​ឲ្យ​តំណាង​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក USTR ដាក់​ការយកពន្ធ​ការនាំ​ចូល​នូវ​ទំនិញ​របស់​វៀតណាម​មក​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។​
 
​ក្រសួងពាណិជ្ជកម្ម​វៀតណាម​លើកឡើងថា «​វា​ជា​រឿង​សំខាន់បំផុត​» ដែល​ភាគី​ទាំងពីរ អាច​រក្សា​ការពិភាក្សាគ្នា​នៅពេលនេះ​»​។ ក្រសួង​នេះ ក៏បាន​បន្ថែម​ផងដែរ​ថា ការសម្រេចចិត្ត​ណាមួយ​របស់​តំណាង​ពាណិជ្ជកម្ម​អាមេរិក ក្នុងការ​កំណត់​យកពន្ធ​ការ​នាំចូល​ទំនិញ​វៀតណាម​ទៅក្នុង​សហរដ្ឋអាមេរិក​នោះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​
 
​ក្រសួងពាណិជ្ជកម្ម​វៀតណាម​បាន​គូស​បញ្ជាក់បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា «​សម្រាប់​ភាគី​វៀតណាម ក្រុមហ៊ុន​ជាច្រើន នឹង​បាត់បង់​ជំនឿ​ទុកចិត្ត​របស់​ពួកគេ ក្នុងការ​រកស៊ី​ជាមួយ​ភាគី​ដែ​គូ​សហរដ្ឋអាមេរិក ដែល​អាចធ្វើ​ឲ្យ​ធ្លាក់ចុះ​ដល់​ការនាំ​ចូលទៅ​ក្នុងប្រទេស​វៀតណាម​នូវ​សម្ភារៈ​និង​ឧបករណ៍​បច្ចេកវិទ្យារ​បស់​អាមេរិក​ជាដើម​។ សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​មួយ​របស់​វៀតណាម ដែល​ស្មើ​១​ភាគ​៤ នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​របស់​ខ្លូន ក្នុង​រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០២០​នេះ​។ ទំនិញ​សំខាន់ៗ​របស់​វៀតណាម នាំចេញ​ទៅ​សរ​ដ្ឋ​អាមេរិក រួមមាន​សំលៀកបំពាក់ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​ធ្វើ​ពី​ឈើ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com