ពីនេះ ពីនោះ
«​អំណោយ​»​ជា​ពាក្យ​ខ្មែរ «​កាដូ​» ជា​ពាក្យ​កម្ចី​
24, Dec 2020 , 7:29 am        
រូបភាព
​ឯណា​ទៅ​កាដូ​ខ្ញុំ​សម្រាប់​បុណ្យ​ណូអែល​? ខ្ញុំ​ចង់បាន​កាដូ​ដ៏​ធំ​សម្រាប់​ថ្ងៃ​ខួបកំណើត​ខ្ញុំ​។ ពាក្យ​«​កាដូ​»​ដែល​ពលរដ្ឋ​ខ្មែរ​និយម​និយាយ​នៅពេល​ដែលមាន​ពិធីបុណ្យ​ណូអែល ឬ​ថ្ងៃ​ខួបកំណើត ឬ​កម្មវិធី​ផ្សេងៗ​នោះ​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​។ វា​ជា​ពាក្យ​កម្ចី​ពី​បារាំង Cadeau​។
 
​ពលរដ្ឋ​ខ្មែរ​សឹងតែ​ចាត់ទុក​ពាក្យ​«​កាដូ​»​ជា​ពាក្យ​ខ្មែរ​ទៅហើយ​។ តាមពិត​គេ​អាច​ហៅ​ពាក្យ​«​កាដូ​»​ជា​ពាក្យ​«​អំណោយ​»​ក៏បាន ពីព្រោះ​ពាក្យ​«​អំណោយ​»​ជា​ពាក្យ​ខ្មែរ​។ ប៉ុន្តែ​ពាក្យ​«​អំណោយ​»​មិន​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​និយម​យកទៅ​និយាយ​នៅពេល​មាន​ពិធីបុណ្យ​ណូអែល ពិធី​ខួបកំណើត ឬ​កម្មវិធី​ផ្សេងៗ​ឡើយ​។ ជាក់ស្តែង​ពាក្យ​«​អំណោយ​»​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​និយម​និយាយ នៅពេល​មាន​សប្បុរសជន​ដែល​បានផ្តល់​អំណោយ​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​និង​អ្នករងគ្រោះ​ជាដើម​។ 
 
«​អំណោយ​» និង​«​កាដូ​» មានន័យ​ដូចគ្នា គ្រាន់តែ​ពាក្យ​«​កាដូ​» ត្រូវបាន​មហាជន​ចូលចិត្ត​និយាយ​ក្នុងពេល​មានកម្ម​វិធី​អ្វីមួយ ដូចជា កម្ម​ពិធី​ខួបកំណើត​,​ពិធីបង្កក់កូន​,​ពិធីបុណ្យ​ណូអែល​ជាដើម​។ ពាក្យ​«​កាដូ​» ក្លាយ​មកពី​ភាសា​បារាំង​ថា Cadeau៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com