ជាតិ
ពីនេះ ពីនោះ
វត្តពោធិ៍មានបុណ្យនៅស្រុកបាកាន រក្សាទុកគល់ដើម«ចាមរី»ចំណាស់ជាង១០០ឆ្នាំ
27, Dec 2020 , 7:59 am        
រូបភាព
ដោយ:
ពោធិ៍សាត់៖ ដើម«ចាមរី» ដ៏ធំមួយអាយុប្រមាណជាង១០០ឆ្នាំ ដែលស្ថិតក្នុងវត្តពោធិ៍មានបុណ្យ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានងាប់រយៈពេល៣ឆ្នាំហើយ។ គណៈកម្មការវត្ត មិនកាប់តែមែកឈើដែលបែកសាខានៅអាកាសចោលប៉ុណ្ណោះ ដោយបានរក្សាគល់ឈើដ៏ធំនេះ និងកម្ពស់ពីគល់ទៅលើប្រហែល៤-៥ម៉ែត្រ។
 
 
គណៈកម្មការនៃវត្តពោធិ៍មានបុណ្យ បានប្រាប់សារព័ត៌មាន Thmeythmey25 ថា ការណ៍ដែលវត្តមិនគាស់ដើមឈើនេះចេញ ព្រោះចង់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានដឹងថាចាស់ៗជំនាន់មុន ពិតជាស្រលាញ់ ថែក្សា ដើមឈើមួយនេះទុកជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយ។ មិនត្រឹមតែមិនកាស់ចេញនោះទេ គេក៏បានសង់រោងអង្គុយលេង នៅទីតាំងក្រោមដើមចាមរីដ៏ចំណាស់នេះទៀតផង។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ជាមួយលោកតាគណៈកម្មការ ដូចតទៅ៖
 
 

Tag:
 ដើមចាន់គិរី
 វត្តពោធិ៍មានបុណ្យ
  ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com