ជាតិ
​ក្រុមហ៊ុន​ឯកជន​ទិញ​ដំឡូង​មី និង​ស្រូវ​ផ្កាម្លិះ​ក្រហម​របស់​សហគមន៍​នៅ​ខេត្តព្រះវិហារ​តាម​តម្លៃ​ដែល​បាន​សន្យា​
28, Dec 2020 , 9:39 pm        
រូបភាព
ផលដំឡូងមី របស់កសិករក្នុងខេត្តព្រះវិហារ (រូបភាពហ្វេសប៊ុកលោក ពឹង ទ្រីដា)
ផលដំឡូងមី របស់កសិករក្នុងខេត្តព្រះវិហារ (រូបភាពហ្វេសប៊ុកលោក ពឹង ទ្រីដា)
ដោយ:
​ប្រជាកសិករ​នៅក្នុង​ខេត្តព្រះវិហារ កំពុងតែ​មមាញឹក និង​រីករាយ​នឹង​ការប្រមូល​ផល​ដំឡូង​មី​សរីរាង្គ និង​ស្រូវ​ផ្កាម្លិះ​ក្រហម​របស់ខ្លួន​។ បើតាម​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ប្រជាកសិករ​បាន​ចងក្រង​ជា​សហគមន៍ និង​ចុះ​កិច្ចព្រមព្រៀង​ដាំ​ដុះ និង​លក់​កសិផល​របស់ខ្លួន​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ហើយ​តម្លៃ​កសិផល​តាម​កិច្ចសន្យា​នេះ ក៏បាន​តម្លៃ​ខ្ពស់​ផងដែរ​។ លោក ពឹង ទ្រី​ដា បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា កសិករ​លក់​ដំឡូង​មី​ស្រស់​ក្នុងតម្លៃ ៣៦០០​រៀល ខណៈ​ស្រូវ​ផ្កាម្លិះ​ក្រហម​លេខ​១ កសិករ​លក់បាន តម្លៃ ១,៥៥០​រៀល ក្នុង​មួយ​គីឡូក្រាម និង​ស្រូវ​លេខ​២ តម្លៃ ១,៤៧០ រៀល​។​
 
​កសិករ​ជាច្រើន​គ្រួសារ ក្នុង​ខេត្តព្រះវិហារ កំពុង​មមាញឹក ក្នុងការ​ប្រមូល​ផល​ដំឡូង​មី​សរីរាង្គ​របស់ខ្លួន នៅក្នុង​រដូវ​ប្រមូល​ផល​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា​ខាងមុខ​។ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ខ្លួន ដំឡូង​មី​ស្រស់​ឆ្នាំនេះ មានតម្លៃ ៣៦០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​កសិករ​សប្បាយចិត្ត​នឹង​តម្លៃ​កសិផល​របស់ខ្លួន​ល្អ នៅ​ឆ្នាំនេះ​។ 


ផលដំឡូងមីដែលប្រមូលរួច 

​លោក ពឹង ទ្រី​ដា បន្ថែម​ដូច្នេះ​៖«​កសិករ​ដែល​ស្ថិតក្នុង​សហគមន៍ បាន​ចុះកិច្ចសន្យា រួមគ្នា​លក់​ដំឡូង​មី​សរីរាង្គ​ស្រស់ ជូន​ក្រុមហ៊ុន សាជីវកម្ម​កសិកម្ម​ក​ម្ពុ​ជា​(CACC) ក្នុងតម្លៃ ៣៦០​រៀល ក្នុង​មួយ​គីឡូក្រាម​»​។​
 
​បើតាម​លោក ពឹង ទ្រី​ដា ក្រៅពី​មមាញឹក​ប្រមូល​ផល​ដំឡូង​មី កសិករ​ផ្សេងទៀត ក្នុង​ខេត្តព្រះវិហារ កំពុង​មមាញឹក​លក់​ស្រូវម្លិះ​ក្រហម ជូន​ក្រុមហ៊ុន Signature of Asia និង​បាន​ចុះកិច្ចសន្យា លក់​ស្រូវ​សរីរាង្គ ជូន​ក្រុមហ៊ុន​ចំនួន ២ គឺ​ក្រុមហ៊ុន Golden Rice និង​ក្រុមហ៊ុន Signature of Asia​។ ចំពោះ​តម្លៃ​ស្រូវ ដែល​ក្រុមហ៊ុន​ផ្តល់ជូន​សហគមន៍ ស្រូវ​ផ្កាម្លិះ​ក្រហម លេខ​១ តម្លៃ ១,៥៥០​រៀល ក្នុង​មួយ​គីឡូក្រាម និង​ស្រូវ​ផ្កាម្លិះ​ក្រហម លេខ​២ តម្លៃ ១,៤៧០ រៀល ក្នុង​មួយ​គីឡូក្រាម​៕


រូបភាពពីហ្វេសប៊ុកលោក ពឹង ទ្រីដា


រូបភាពពីហ្វេសប៊ុកលោក ពឹង ទ្រីដា

​រូបភាពពីហ្វេសប៊ុកលោក ពឹង ទ្រីដា

Tag:
 ​ដំឡូង​មី
© រក្សាសិទ្ធិដោយ thmeythmey.com