ពីនេះ ពីនោះ
សុខភាព
ការព្យាបាល​ទៅលើ​ហ្សែ​ន​(Targeted Gene Therapy)
29, Dec 2020 , 8:59 pm        
រូបភាព
​ជំងឺមហារីក​គឺជា​ជំងឺ​មួយ​ដែល​បណ្ដាលមកពី​ហ្សែ​ន ឬ​ម៉ូលេគុល​របស់​DNA​មិន​គ្រប់ លក្ខណៈ ឬ មានមុខ​ងារ​មិន​ប្រក្រតី ដែល​បង្ក​អោយ​មុខងារ​គ្រប់​ប្រព័ន្ធ​ទាំងអស់​នៅក្នុង​រា​ង្គ​កាយ​ត្រូវបាន​រំខាន ។​


​លក្ខណៈពិសេស​របស់​កោសិកា​ជំងឺមហារីក​កាច​គឺ​ហ្សែ​ន​(Genome)​របស់​វា​មាន​ភាពមិន​ឋិតថេរ ដែល​បង្ក​អោយ​ហ្សែ​ន​របស់​កោសិកា​ដែល​កើតចេញពី​ការធ្វើ​មីតូស ឬ​មេយ៉ូស មានការ​ប្រែប្រួល​ខុសពី​ជា​កោសិកា​មេ​ជា​លំដាប់​។ ដូច្នេះហើយ​បានជា​ក្រុម​នៃ​កោសិកា​ដែលមាន​លក្ខណៈ​ជីវសាស្ដ្រ​ផ្សេងៗ​គ្នា ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បណ្ដុំ​នៃ​កោសិកា មហារីក​។​
 
​ហ្សែ​ន​ដែលមាន​ការប្រែប្រួល​នៅក្នុង​កោសិកា​មហារីក​មិន​ត្រឹម​តែមាន​បរិមាណ​ដ៏​ច្រើន រីឯ​មុខងារ​ក៏មាន​ភាពស្មុគស្មាញ​ដែរ និង​ព្រមទាំង​ឋិត​នៅក្នុង​ភាព​ទំនាក់ទំនង​គ្នា​យ៉ាង​ស្មុគស្មាញ​។​ទំនាក់ទំនង​គ្នា​រវាង​សែន​និង​ប្រូតេអ៊ីន​នៅក្នុង​កោសិកា​បង្កើតបាន​ទៅជា​បណ្ដាញ​មួយ​នៅក្នុង​កោសិកា ដែល​បណ្ដាញ​នោះ​មានដូចជា ៖ បណ្ដាញ​សញ្ញា​(Signal Pathway) បណ្ដាញ​ធ្វើការ​សំរបសំរួល​ហ្សែ​ន​(Gene Regulatory Network) និង​បណ្ដាញ​មេតាបូលីស​(Metabolism Network)​។​
 
​ប្រសិនបើ​ហ្សែ​ន​ដែល​ប្រែប្រួល​នៅក្នុង​កោសិកា​គឺ​វា​ស្ថិតនៅ​ទីតាំង​ផ្សេងៗ​គ្នា នោះ​វា​នឹង​លេចចេញ​នូវ​ផលប៉ះពាល់​ផ្សេងៗ​គ្នា​ដែរ រីឯ​ភាពស៊ាំ​ជាមួយ​ថ្នាំ​ក៏មាន​ភាពខុសគ្នា​ដែរ​។​តាមន័យ​នេះ ជំងឺមហារីក​តាម​ការ​ពិត​ទៅ​វា​គឺជា​ជំងឺ​មួយ​ដែល​បណ្ដាលមកពី​ហ្សែ​ន ឬ​ម៉ូលេគុល​របស់​DNA​មិន​គ្រប់លក្ខណៈ ឬ​មាន​មុខងារ​មិន​ប្រក្រតី ដែល​បង្ក​អោយ​មុខងារ​គ្រប់​ប្រព័ន្ធ​ទាំងអស់​នៅក្នុង​រា​ង្គ​កាយ​ត្រូវបាន​រំខាន​។ ទាំងនេះ​វា​បានកំនត់​ពី​កំរិត​នៃ​ភាពកាចសាហាវ​នៃ​ដុំ​មហារីក​ទៅតាម​ភាពជាក់ស្ដែង​នៃ​មនុស្ស​ម្នាក់ៗ​។​
​គោលការណ៍​
 
​ការព្យាបាល​ទៅលើ​ហ្សែ​ន​(Targeted Gene Therapy)​គឺជា​ការប្រើប្រាស់​ថ្នាំ​ដើម្បី​ធ្វើការ​ព្យាបាល​ទៅលើ​ចំនុច​ណាមួយ ឬ ទីតាំង​ជាក់លាក់​ណាមួយ​ដែល​បង្ក​ទៅជា​ជំងឺមហារីក (​ចំនុច​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​នោះ វា​អាចជា​ម៉ូលេគុល​មួយ​នៃ​ប្រូតេអ៊ីន​នៅក្នុង​កោសិកា​មហារីក​ឬ​ជា​កំណាត់​ហ្សែ​ន​មួយ​នៃ​កោសិកា​មហារីក​) នៅពេលដែល​ថ្នាំ​ត្រូវបាន​គេ​ចាក់​បញ្ចូល​ទៅក្នុង​សារពាង្គកាយ វា​នឹង​ទៅធ្វើ​អន្តរាគមន៍​នៅ​ចំនុច​នោះ ឬ​ទីតាំង​នោះ ធ្វើអោយ​កោសិកា​មហារីក​ទាំងនោះ​ស្លាប់ តែ​វា​មិនមាន​ឥទ្ធិពល​ទៅលើ​កោសិកា​ធម្មតា​ដែល​ស្ថិតនៅ​ជុំវិញ​វា​នោះទេ​។ និយាយ​អោយ​ងាយ​ស្ដាប់ទៅ វា​គឺជា​វិធី​ព្យាបាល​មួយ​ដែល​អាច​រកឃើញ​យ៉ាង​សុ​ក្រិត​នូវ​ចំនុច​ណាមួយ​ឬ​ទីតាំង​ណាមួយ​ជាក់លាក់​ដែល​បង្ក​ទៅជា​ជំងឺមហារីក រួច​ធ្វើការ​បំផ្លាញ​វា​តែម្ដង​។​
 
​ការព្យាបាល​ទៅលើ​ហ្សែ​ន​(Targeted Gene Therapy)​គឺជា​ការព្យាបាល​រឹសគល់​នៃ​ជំងឺ​ដែល​បណ្ដាលមកពី​ហ្សែ​ន​មាន​ភាពមិនប្រក្រតី ហើយ​វា​ក៏​ជា​វិធី​ព្យាបាល​មួយ​ដែល​គេ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺមហារីក​ផងដែរ​។​
 
​ការវះកាត់​៖ បង្ក​របួសស្នាម ងាយ​បង្ក​ជា​បញ្ហា​ផ្សេងៗ​ក្រោយ​ការវះកាត់​។​
​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺមហារីក និង បាញ់​កាំរស្មី​៖​ផលប៉ះពាល់​ខ្លាំង ធ្វើការ​ទាំងអស់​មិន​ថា​កោសិកា​មហារីក ឬ​កោសិកា​ធម្មតា​។​
​ការព្យាបាល​ទៅលើ​ហ្សែ​ន​(Targeted Gene Therapy)៖ ធ្វើការ​តំរង់ទិស​បាន​យ៉ាង​សុ​ក្រិត​នូវ​ចំនុច ឬ​ទីតាំង​ណាមួយ​ដែល​បង្ក​ទៅជា​ជំងឺមហារីក​(​អង់ស៊ីម ប្រូតេអ៊ីន រី​សែ​ប​ទ័​រ​-​ល​-​។​)​រួច​ធ្វើការ​សំលាប់​ទៅលើ​កោសិកា​មហារីក​តែម្ដង​។​
​ការប្រព្រឹត្តិទៅ​នៃ​ការព្យាបាល​ទៅលើ​ហ្សែ​ន (Targeted Gene Therapy)
 
1.​ការកំនត់​ពី​ប្រភេទ​ហ្សែ​ន​ដែល​ត្រូវធ្វើ​ការព្យាបាល​
2.​ការជ្រើសរើស​នូវ​យាន​សំរាប់​ដឹកជញ្ជូន​ហ្សែ​ន​
3.​ការទទួលស្គាល់​ពី​កោសិកា​មហារីក​
4.​ការផ្ទេរ​ហ្សែ​ន​
5.​ការជ្រើសរើស​ទីតាំង​ដើម្បី​ធ្វើ​អន្ដរាគមន៍​
6.​កា​រប​ញ្ចូ​ន​ចូលទៅក្នុង​រា​ង្គ​កាយ​
 
​ចំនុច​វិសេស​
 
1.​ថ្នាំ​អាច​ទៅដល់​ទីតាំង​មហារីក​បាន​យ៉ាង​សុ​ក្រិត​
2.​ថ្នាំ​អាច​រក្សា​កំហាប់​បាន​យ៉ាងខ្ពស់​នៅ​ទីតាំង​មហារីក​
3.​ថ្នាំ​អាច​រក្សាបាន​នូវ​ប្រសិទ្ធិភាព​យូរអង្វែង​
4.​លើក​កំពស់​នូវ​ប្រសិទ្ធិភាព​ក្នុងការ​សំលាប់​កោសិកា​មហារីក​
5.​មិន​ប៉ះពាល់​ដល់​កោសិកា​ធម្មតា កាត់បន្ថយ​នូវ​ការឈឺចាប់​ដល់​អ្នកជំងឺ​និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​ដែល​បណ្ដាលមកពី​ជំងឺមហារីក​
6.​មិនមាន​ការសំលាប់​កោសិកា ឬ​ជះឥទ្ធិពល​ទៅលើ​កោសិកា មាន​ប្រសិទ្ធិភាព មិន​ងាយ​ស៊ាំ​នឹង​ថ្នាំ​
7.​អាច​ប្រើ​នូវ​វិធី​ព្យាបាល​នេះ​តែឯង​ឬក៏​អាច​ប្រើ​ជាមួយ​វិធី​ដទៃទៀត ជារឿយៗ​វា​តែងតែ​ទទួលបាន​នូវ​ប្រសិទ្ធិភាព​ខ្ពស់​នៅពេលដែល​វា​ត្រូវបាន​គេ​ប្រើប្រាស់​ជាមួយ​ថ្នាំ​ប្រឆាំងនឹង​ជំងឺមហារីក​និង​ការបាញ់​កាំរស្មី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com