ពីនេះ ពីនោះ
«ដំណាច់ និងបំណាច់ មានន័យខុសគ្នា! 31, Dec 2020 , 7:29 am
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះមានន័យខុសគ្នាស្រឡះ។
«ដំណាច់»សំដៅលើការដាច់, អ្វីៗដែលដាច់។ ដំណាច់ខែ ដំណាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី។
ចំណែក«បំណាច់»មានន័យថាថ្វីដៃ,ស្នាដៃ,ផលប្រយោជន៍។ ការនុ៎ះជាបំណាច់ដៃរបស់មាខ្ញុំ ។ រង្វាន់ដែលគេឲ្យតបថ្វីដៃអ្នកធ្វើការ, ថ្លៃនឿយហត់, រង្វាន់ឲ្យដោយឡែកផ្សេង, សគុណ : ប្រាក់ ៦០ រៀលនេះជាថ្លៃឈ្នួល, ១០ រៀលនេះខ្ញុំឲ្យជាបំណាច់។
«បំណាច់» មានន័យម្យ៉ាងទៀតថា ដ្បិត,បានជា,ដោយហេតុដែល។ លក់ឲ្យគាត់ខ្លះទៅ បំណាច់គាត់មក កុំឲ្យគាត់ទៅវិញទទេ។ បំណាច់ហៅគ្នាមក គួរតែឲ្យអ្វីដល់គ្នាខ្លះទៅអេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com