COVID-19
ជាតិ
ពលករមកពីថៃ ២នាក់មាន​កូវីដ-១៩
31, Dec 2020 , 7:40 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ពីរករណីទៀត ដែលជាស្ត្រីពលករមកពីថៃ ដោយម្នាក់មានអាសយដ្ឋាននៅបាត់ដំបង និងម្នាក់នៅប៉ៃលិន។ ពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។


តាមសេចក្តីប្រកាសព័ត៌មាន ស្ត្រីអាយុ៣៦ឆ្នាំ អាសយដ្ឋាននៅ​ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ រីឯស្ត្រីអាយុ៣៣ឆ្នាំ អាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ។ វត្ថុសំណាករបស់ពួកគាត់សុទ្ធតែវិជ្ជមានកូវីដ-១៩។

បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅ​កម្ពុជា ឡើងដល់​៣៦៦នាក់ ក្នុងនោះ​៣៦១នាក់ បានព្យាបាលសះស្បើយ។ អ្នកជំងឺ២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ១ដែលជាករណីនាំចូល សម្រាកនៅមជ្ឈមណ្ឌលជាតិ​កំចាត់ជំងឺហង់សិន និងរបេង រីឯ២ករណីចុងក្រោយដែលជាពលករមកពីថ្ងៃ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕


© រក្សាសិទ្ធិដោយ thmeythmey.com