ពីនេះ ពីនោះ
សុខភាព
បុរស​ដែលមាន​មេជី​វិត​ឈ្មោល​តិច នឹង​បង្ហាញ​អាកា​រៈទាំង​អស់នេះ​
03, Jan 2021 , 6:59 pm        
រូបភាព
​ចូរ​ចាំ​ថា បុរស​ដែលមាន​មេជី​វិត​ឈ្មោល​តិច មិនអាច​ស្វែងរក​អំណះអំណាង​តាមរយៈ​ការធ្វើសកម្មភាព​ផ្លូវភេទ​មិនល្អ ឬ​មាន​ភាព​ថប់​អារម្មណ៍​ក្នុងពេល​រួមភេទ​ឡើយ​។ យ៉ាងណាមិញ មាន​អាកា​រៈ​មួយចំនួន​តូច​ដែរ ដែល​អាច​បញ្ជាក់ថា អ្នក​កំពុង​តែមាន​បញ្ហា​ខ្សោយ​មេជី​វិត​ឈ្មោល ឬ​មាន​មេជី​វិត​ឈ្មោល​តិច​។​
 
​មិនសូវមាន​រោម​នៅមុខ​
​អ្នកដឹង​ហើយ​ថា មេជី​វិត​ឈ្មោល​តិច​អាច​បណ្តាលមកពី​អតុល្យភាព​អ័រម៉ូន ដែល​វា​ក៏​អាច​នាំ​ឲ្យ​មិនសូវមាន​រោម​នៅមុខ​ដែរ​។ ដូច្នេះ​កាលណា​រោម​នៅមុខ​មិនសូវមាន អាចជា​សញ្ញា​មួយ​បញ្ជាក់ថា មេជី​វិត​ឈ្មោល​មាន​តិច​ដែរ​។​
 
​សម្លេង​ស្អក​ខ្លាំង​
​ការសិក្សា​មួយ​បញ្ជាក់ថា បុរស​ដែលមាន​សម្លេង​ស្អក​ខ្លាំង ឬ​បែក​សម្លេង​ខ្លាំង គឺមាន​ចំនួន​មេជី​វិត​ឈ្មោល​ទាប​ណាស់​។ នេះ​ដោយសារតែ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបញ្ចេញ​សម្លេង ហើយក៏​ប៉ះពាល់​ដល់​ការផលិត​មេជី​វិត​ឈ្មោល​បានដែរ​។​
 
​មិនសូវមាន​សាច់ដុំ​
​បើសិនជា​អ្នកជា​មនុស្ស​មិនសូវមាន​សាច់ដុំ អ្នក​ក៏​ប្រហែល​ជាមាន​មេជី​វិត​ឈ្មោល​មិន​គ្រប់​ឡើយ​។ រឿងនេះ​ច្រើនតែ​កើតឡើង​នៅពេល​អ្នកមាន​បញ្ហា​ជំងឺ​ហ្សែ​ន​។ យ៉ាងណាមិញ​វា​កម្រ​នឹង​កើតមាន​ខ្លាំងណាស់​។​
 
​ទឹកកាម​តិច​
​ទឹកកាម​គឺជា​សារធាតុ​រាវ​មួយ​ប្រភេទ​មាន​លក្ខណៈ​ដូច​ទឹកដោះគោ​ដែលមាន​មេជី​វិត​ឈ្មោល​នៅក្នុង​នោះដែរ​។ បើសិនជា​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​មាន​ទាប អ្នក​នឹងមាន​មេជី​វិត​ឈ្មោល​ទាប​ដែរ ហើយ​វា​នឹង​បង្ហាញ​តាមរយៈ​ទឹកកាម​។​
 
​អស់កម្លាំង​
​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា​អស់កម្លាំង​ខ្លាំង​បើសិនជា​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប​។ បើសិនជា​អ្នក​នៅតែមាន​អារម្មណ៍​អស់កម្លាំង​ទៀត​ក្រោយពី​គេង​ច្រើន​ហើយ នោះ​គឺជា​សញ្ញា​បញ្ជាក់ថា​ថា មាន​មេជី​វិត​ឈ្មោល​ទាប​។​
 
​មិនអាច​ធ្វើ​ឲ្យ​ប្រពន្ធ​មានកូន​បាន​
​ជា​ចុងក្រោយ បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​យក​កូន​រយៈពេល​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​ហើយ នៅតែ​មិនអាច​ធ្វើ​ឲ្យ​ប្រពន្ធ​មាន​ផ្ទៃពោះ​បាន​ទៀត​នោះ វា​អាចោ​យ​សារ​តែ​មេជី​វិត​ឈ្មោល​របស់​អ្នកមាន​ការផលិត​តិចជាង​ធម្មតា​ហើយ​។ យ៉ាងណាមិញ រឿងនេះ​មិនមែន​បន្ទោស​តែ​ម្ខាង​ឡើយ តែ​អ្នក​ក៏​ជា​អ្នកចូលរួម​អំពី​រឿងនេះ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com