ពីនេះ ពីនោះ
សុខភាព
មក​រដូវ​ម្តងៗ​ឈឺ​ខ្លាំង​ដូច​គេ​កាប់ តាមពិត​មកពី​មូលហេតុ​ទាំងនេះ​សោះ​!!!
04, Jan 2021 , 8:59 pm        
រូបភាព
​មនុស្ស​ស្រី​គ្រប់គ្នា​គ្មាន​នរណា​ចូលចិត្ត​ការ​មក​រដូវ​របស់ខ្លួន​នោះទេ ប៉ុន្តែ​ភាគច្រើន​គឺ​គេ​អាច​ទម្លាប់ខ្លួន​នឹង​រឿងនេះ​បាន​។ យ៉ាណា​មិញ បញ្ហា​មួយ​នេះ​ក៏​គ្រប់គ្រាន់​នឹង​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ការងារ​ផងដែរ​។ ការឈឺចាប់​ក្នុងពេល​មក​រដូវ​កើតឡើង​ដោយសារតែ​ជញ្ជាំង​ស្បូន​ធ្វើការ​កន្ត្រាក់​ដើម្បី​ជម្រុះ​ភ្នាស់ និង​ឈាម​នៅលើ​កម្រាល​ស្បូន​ចេញមកក្រៅ ប៉ុន្តែ​ការឈឺចាប់​នេះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ពិបាក​ទ្រាម​ទែ តែ​ក៏​អាច​បណ្តាល​ឲ្យ​ហើមពោះ បែកញើស ល្ហិតល្ហៃ អស់កម្លាំង ឈឺ​សុដន់ ឈឺ​ខ្នង អារម្មណ៍មិនល្អ និង​ពិបាក​រស់នៅ​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ មានរឿង​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​ការឈឺចាប់​ក្នុងពេល​មក​រដូវ​រប​ស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែលមាន​ដូចជា​៖
 
  • ​គេង​មិន​គ្រប់គ្រាន់​
  • ​ជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនៗ​ពេក​
  • ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្តាល​ឲ្យ​ថយចុះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ធ្វើ​ឲ្យ​ឈឺចាប់​កាន់តែខ្លាំង​ក្នុងពេល​មក​រដូវ​
  • ​ជក់បារី​
  • ​ស្ត្រេ​ស​
  • ​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែមៗ និង​ប្រៃៗ​ពេក​
  • ​កង្វះ​លំ​ហាត់ប្រាណ ឬ​ចលនា​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com