ជាតិ
សេដ្ឋកិច្ច
ពេញ​១​ឆ្នាំ​នៃ​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​នាំចេញ​ផលិតផល​ព្រៃឈើ សត្វ និង​កៅស៊ូ​ជាង​៦០០​លាន​ដុល្លារ​
04, Jan 2021 , 2:31 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
​ភ្នំពេញ​៖ កម្ពុជា​សម្រេច​នូវ​ផលិតផល​សត្វ​, ជលផល​, ព្រៃឈើ និង​កៅស៊ូ​នៃ​វិស័យ​កសិកម្ម​បាន​ដល់​៤,២៦៥,៤១៧,៤២០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ នៃ​វិបត្តិ​ប​កូ​វីដ​-១៩ ។ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ក្នុងចំណោម​តម្លៃ​ទឹកប្រាក់​សរុប​នៃ​ផលិតផល​កសិកម្ម​ទាំងនេះ កម្ពុជា​បាន សម្រេច​នូវ​ការនាំចេញ ក្នុង​ទំហំ​ថវិកា​ជិត​៦០៥​លាន​ដុល្លារ​។ 
 
​ទិន្នន័យ​ជាត​ម្លៃ​សរុប និង​តម្លៃ​នៃ​ការនាំចេញ​របស់​ផ្នែក​ទាំង​បួន​ក្នុង​វិស័យ​កសិកម្ម ដែល​សម្រេចបាន​នូវ​ការនាំចេញ​ក្នុង​ឆ្នាំ​២០២០​កន្លងមក ត្រូវបាន​លោក វេ​ង សាខុន បានបង្ហាញ​នៅលើ​គណនី​ហ្វេ​ស​ហ៊ុ​ក​ផ្ទាល់ខ្លួន នា​ព្រឹក​ថ្ងៃទី​៤​មករា ឆ្នាំ​២០២១​។ ក្នុងនោះ ផ្នែក​ផលិតកម្ម​សត្វ​(​គោ​,​ក្របី​, ជ្រូក​,​បក្សី​,​ស៊ុតមាន់​-​ទា​)  មានតម្លៃ​សរុប ជាង​១,៨​ពាន់​លាន​ដុល្លារ ដោយ​ការនាំចេញ​នៃ​ផ្នែក​នេះ សម្រេចបាន​ជាង ៦១,៣​លាន​ដុល្លារ​។ 
 
​ផ្នែក​ផលិតកម្ម​ជលផល ដែលមាន​ទាំង​ផល​នេសាទ​ទឹកសាប​, ផល​នេសាទ​សមុទ្រ​, ផល​វារិ​វប្បកម្ម គឺ​សម្រេចបាន​នូវ​តម្លៃ​ជិត​១,៨៧០​ពាន់​ដុល្លារ​។ ក្នុងនោះ ការនាំចេញ​សម្រេចបាន​ជាង​៨​លាន​ដុល្លារ ខណៈ​ការនាំចេញ​ផលិតផល​ព្រៃឈើ សត្វព្រៃ និង​សំបុក​ត្រចៀកកាំ បាន​ជាង​៤៤ លាន​ដុល្លារ​។ 
 
​ទិន្នន័យ​ដដែល​ខាងលើ បាន​បញ្ជាក់ថា សម្រាប់​ការ​ផ្នែក​ផលិតផល​ព្រៃឈើ​,​សត្វព្រៃ​នេះ គឺ​មានតែ​ផលិតផល​ឈើ​ដាំ​,​ឈើ​កែច្នៃ​, សត្វ​ស្វារ​ចិញ្ចឹម​, ផលិតផល​ស្បែក​សត្វ រួមទាំង​សំបុក​ត្រចៀកកាំ មានតម្លៃ​ជិត​៨៧​លាន​ដុល្លារ​។ 
 
​រីឯ ផ្នែក​ផលិតកម្ម​កៅស៊ូ​វិញ​(​ចម្ការកៅស៊ូ​ឧស្សាហកម្ម និង​គ្រួសារ​)  កម្ពុជា​នាំចេញ​សម្រេចបាន​ជាង​៤៨២​លាន​ដុល្លារ​។ ក្នុងនោះ​តម្លៃ​សរុប​នៃ​ការនាំចេញ​ជ័រកៅស៊ូ​ប្រចាំឆ្នាំ​២០២០ មាន​៤៥៩​លាន​ដុល្លារ និង​នាំចេញ​ឈើ​កៅស៊ូ មាន​ជាង​២៣​លាន​ដុល្លារ​។ 
 
​ក្រៅពី​អនុវិស័យ​ទាំង​៤​ខាងលើនេះ កម្ពុជា ក៏​ទទួលបាន​ចំណូល​ជាង​១,២៦​ពាន់​លាន​ដុល្លារ ពី​នាំចេញ​អង្ករ​បាន​ជិត​៧០​ម៉ឺន​តោន និង​ស្រូវ​ជិត​២,៩​លាន​តោន ក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​លោក វេ​ង សាខុន​៕
 
 
 
 

Tag:
 កសិកម្ម​
  COVID-19
  លោក វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com