ពីនេះ ពីនោះ
«នំច័ក្កច័ន» ជាពាក្យដែលងាយនឹងសរសេរខុស 05, Jan 2021 , 7:29 am
× ប្រសិនជាគិតដល់ឈ្មោះ«នំច័ក្កច័ន»ប្រាកដណាស់ថា នឹងមានអ្នកសរសេរខុសពាក្យនេះច្រើន បើកាលណាពលរដ្ឋខ្មែរមិនបានផ្ទៀងផ្ទាត់ទៅតាមវចនានុក្រមខ្មែរជាមុននោះ។
«នំច័ក្កច័ន» ជាឈ្មោះនំស្រស់មួយយ៉ាងពួកនំកូរ មានស្រទាប់តម្រួតៗគ្នា ចម្រុះសម្បុរផ្សេងៗ។ កន្លងមកមានពលរដ្ឋប្រើពាក្យផ្សេងៗទៀតដែលខុសពីវចនានុក្រមខ្មែរផងដែរ ដោយពាក្យទាំងនោះមានដូចជា នំកាឆាយ នំកូឆាយ(ពាក្យខុស),នំគូឆាយ(ពាក្យត្រូវ),«ប៉ិកគួក»,«ប៉ិកកួក»(ពាក្យខុស), «ប៉ិកួៈ» (ពាក្យត្រូវ), ផ្លៃអង្កាំ(ពាក្យខុស),ផ្លែរកាំ(ពាក្យត្រូវ)។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com