ពីនេះ ពីនោះ
សុខភាព
ការស្រាវជ្រាវ​៖ ញ៉ាំ​សាច់​ក្រហម​ច្រើនពេក ហានិភ័យ​ចំពោះ​សុខភាព​កាន់តែខ្លាំង​
05, Jan 2021 , 6:59 pm        
រូបភាព
​បើ​យើង​និយាយ​ដល់​រឿង​សាច់​ក្រហម វា​អាចជា​ហេតុផល​មួយ​នាំ​ឲ្យ​អ្នក​ទទួលទាន​វា​ច្រើន ប្រឈម​ខ្ពស់​នឹង​ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់ Saturated Fat ក្នុង​ឈាម ដែលជា​ហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​ទៀត​នឹង​ជំងឺ​រ៉ាំរ៉ៃ​យ៉ាងច្រើន​។​
 
​ថ្មីៗ​នេះ មានការ​សិក្សា​ថ្មី​ចំនួន​ពីរ បាន​លើកទឹកចិត្ត​ដល់​មនុស្ស​យើង​គ្រប់គ្នា​ឲ្យ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ព្រោះ​វា​ប្រ​ឈាម​ខ្ពស់​នឹង​ការ​រលាក​ពោះវៀន​។ ចំពោះ​សាច់​ដែល​អាំង​មាន​ផ្សែង ប្រឈម​ខ្ពស់​នឹង​ការស្លាប់​ដោយសារ​ជំងឺមហារីក​សុដន់​។ ចំពោះ​សាច់​ដែល​ចម្អិន​ដោយ​សីតុណ្ហភាព​ខ្ពស់ ក៏​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ជំងឺមហារីក និង​ទឹកនោមផ្អែម​ដែរ​។​
 
​ក្រៅពីនេះ សម្រាប់​ត្រី ឬ​សាច់​បក្សី​ដែល​ចម្អិន​ដោយ​ការ​អាំង​វិញ មិនមាន​ការប្រឈមមុខ​ខ្ពស់​ដូច​សាច់​ក្រហម​ទៅវិញ តែ​វា​បែរជា​ជួយ​ការពារ​សុខភាព​ទៅវិញ​។​
 
​ការសិក្សា​ថ្មី​បំផុត​នេះ បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Gut៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com