ពីនេះ ពីនោះ
សុខភាព
គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​សោះ អាច​កើត​ជំងឺ​ទឹកនោមផ្អែម​ទេ​?
05, Jan 2021 , 8:59 pm        
រូបភាព
​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ពោះវៀន​ទេ តែ​ក៏​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ តាម​ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើនជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍​ជា​ទៀងទាត់ ទំនងជា​នឹង​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រមាណ ៤៦​ភាគរយ​។​
 
​គ្រាន់តែ​ញ៉ាំ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ២៩ ទៅ​៥៩​មី​លី​លីត្រ​ចំនួន​បី​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​ក៏​គ្រប់គ្រាន់​នឹង​ប៉ះពាល់​ដល់​សុខភាព​ដែរ​។​
 
​ហេតុផល​មួយ​ដែល​និយាយថា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្អែមៗ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម ដោយសារតែ វា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ប្រភេទ Fructose និង Glucose ក្នុង​ខ្លួន​ឡើង​ខ្ពស់​លឿន រហូតដល់​ផ្លាស់ប្តូរ​របៀប​ដែល​លំពែង​បញ្ចេញ​អាំង​ស៊ុយ​លីន ដែល​វា​មាន​នាទី​ដឹកនាំ​ជាតិ​ស្ករ​ចូលក្នុង​កោសិកា​ដើម្បី​បង្កើត​ថាមពល​។​
 
​ជា​លទ្ធផល​វា នឹងធ្វើ​ឲ្យ​កោសិកា​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ទៀត​បាន រហូតដល់​ជាតិ​ស្ករ​សល់​ក្នុង​ឈាម​ច្រើន និង​បង្ក​ជា​ជំងឺ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​ទៅ​។ នៅពេល​រាងកាយ​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ ជាតិ​ស្ករ​នឹង​ឡើង​ខ្ពស់​ក្នុង​ឈាម​រហូតដល់​កើតជា​ជំងឺ​ទឹកនោមផ្អែម​ពិតប្រាកដ​។​
 
​ម្យ៉ាងវិញទៀត សម្រាប់​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ដែល​គ្មាន​ជាតិ​ស្ករ ឬ​ផ្អែម ទំនងជា​មិនមាន​អ្វី​ទាក់ទង​នឹង​ការត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​ទេ​។ ដើម្បី​បង្ការ​ការត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម គួរតែ​ឈប់​ជក់បារី ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្អែមៗ និង​ផ្តោត​សំខាន់​ទៅលើ​ការ​ញ៉ាំ​អាហារ​ណា​សម្បូរ​ជីវជាតិ​ចិញ្ចឹម​វិញ​។ ចូរ​ញ៉ាំ​ប្រូតេអ៊ីន បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ព្រោះ​វា​មិនអាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បានឡើយ​។​
 
​ករណី​ដែល​អាច​សម្រក​ទម្ងន់​បាន​យ៉ាងហោចណាស់ ៥​ភាគរយ​នៃ​ទម្ងន់​ទាំងអស់​អាចជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ហ្នឹង​នរ​ល្អ​បាន​។ បើសិនជា​អ្នក​មិនអាច​ផ្លាស់ប្តូរ​របៀប​រស់នៅ​ក្រោយ​ពី​ដឹងថា​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ អ្នក​ទំនងជា​អាច​ឆាប់​វិ​វ​ឌ្ឈ​ន៍​ទៅជា​ជំងឺ​ទឹកនោមផ្អែម​នៅពេល​ខាងមុខ​ខ្លាំងណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com