អត្ថបទពាណិជ្ជកម្ម
តើគួរ​សរសរ Caption ឬ​អត្ថបទ​បែបណាដាក់​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកអ្នក?
22, Jan 2021 , 12:20 pm        
រូបភាព
​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​លោកអ្នក​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​មែន​ទេ​? ឬមួយ​លោកអ្នក មិនដឹង​គួរ​សរសរ Caption ឬ​អត្ថបទ​បែបណា ដាក់​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកអ្នក ឲ្យ​មាន​ភាព​ទាក់ទាញ​មែន​ទេ​? កុំ​បារម្ភ​អី សម្រាប់​ឆ្នាំ​ថ្មី​នេះ ថ្មីៗ​បាន​បន្ថែម​ជូន​នូវ​សេវា​ដ៏​ពិសេស​មួយ គឺ​ការបង្កើត​មាតិកា​ថ្មី ជា​អត្ថបទ ឬ Caption​ខ្លីៗ និង​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជូន​លោកអ្នក​។ លោកអ្នក​ចំណាយ​ត្រឹមតែ ១០០ ដុល្លារ​ប៉ុណ្ណោះ លោក​អ្នកនឹង​ទទួលបាន​នូវ​មាតិកា​យ៉ាង​សម្បូរបែប ការប្រឹក្សា​យោបល់ និង​គំនិត​ផ្តួចផ្តើមៗ​ថ្មី​ជាច្រើន ដើម្បី​ជួយ​ឲ្យ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកអ្នក កាន់តែ​មាន​ភាព​សកម្ម និង​លេចធ្លោ និង​ដែល​ជំរុញ​ដល់​កំណើន​លក់​ផលិត និង​សេវាកម្ម​លោកអ្នក​។ 
 
​លោក​អ្នកនឹង​ទទួលបាន​មាតិកា​ថ្មីៗ ជា​អត្ថបទ​ខ្លី ឬ​សេចក្តី​ពិពណ៌នា​ខ្លី​(Caption) ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​លោកអ្នក​។ សារព័ត៌មាន​ថ្មីៗ មាន​ក្រុមការងារ​បច្ចេកទេស និង​អ្នកនិពន្ធ​អត្ថបទ​ប្រកបដោយ​វិជ្ជាជីវៈ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ លើសពីនេះ​ថ្មីៗ ក្រុមការងារ​ផ្នែក​ទីផ្សារ​នៃ​សារព័ត៌មាន​ថ្មីៗ ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ប្រឹក្សា​យោបល់​ជូន​លោកអ្នក​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ធ្វើយ៉ាងណា​ជំរុញ​កំណើន​នៃ​ការលក់​ផលិតផល និង​សេវាកម្ម​លោកអ្នក ពិសេស​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​លោកអ្នក​ឲ្យ​បាន​កាន់តែ​ទូលាយ​ថែមទៀត​។ មិនតែប៉ុណ្ណោះ ក្រុមការងារ​យើងខ្ញុំ​នឹង​ផ្តល់នូវ​គំនិត​ផ្តួចផ្ដើម​ថ្មីៗ​សម្រាប់​លោកអ្នក ឲ្យ​ទាន់​ព្រឹត្តិការណ៍​សង្គម​សព្វថ្ងៃ​។​
 
​សព្វថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ មាន​បណ្តាញ​ផ្សព្វផ្សាយ​ជាច្រើន រួមមាន​គេហទំព័ Thmeythmey.com , កម្មវិធី​ទូរ​សព្ទ​ដៃ ThmeyThmey APP ដែល​លោកអ្នក​អាច​ទាញយក តាម​ប្រព័ន្ធ iOS និង Android​។ ក្រៅពីនេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សារព័ត៌មាន​ថ្មីៗ (Facebook’s Page)  មាន​អ្នក​តាម​ជាង ៨៣​ម៉ឺន​នាក់ ខណៈ​បណ្តាញ​យូ​ធូប (Youtube) មាន​Subscriber ជិត​២៦​ម៉ឺន​នាក់​។ បណ្តាញ​ទាំងនេះ បញ្ជាក់​ពី​វិសាលភាព នៃ​ការផ្សព្វផ្សាយ​ផលិតផល​លោកអ្នក ទៅកាន់​អតិថិជន​បាន​យ៉ាងច្រើន​តាមរយៈ​សារព័ត៌មាន​ថ្មីៗ តែមួយ​។ 
 
​ជាក់ស្តែង​បច្ចុប្បន្ន សារព័ត៌មាន​ថ្មីៗ កំពុង​ចាប់​ដៃគូ​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​អតិថិជន​ជាច្រើន ដែល​សុទ្ធសឹងតែ​ស្ថិតក្នុង​វិស័យ​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា​។ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើបៗ គ្រឹះស្ថាន​អប់រំ​ឯកជន​, ក្រុមហ៊ុន​នាំចូល​រថយន្ត​ផ្តាច់មុខ​ម៉ាក​ទំនើប​ជាច្រើន​, ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍ ក្រុមហ៊ុន​នាំចូល​សម្ភារ​សំណង់ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត សុទ្ធតែ​ចាប់ដៃ​សហការ​ជា​បន្តបន្ទាប់ ជាមួយ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ក្រុមហ៊ុន ទៅកាន់​អតិថិជន​គោលដៅ ក៏ដូចជា​សាធារណជន​។ 
 
​ក្រៅពី​ក្រុមហ៊ុន​ឯកជន សារព័ត៌មាន​ថ្មីៗ ក៏​ទទួលបាន​ឱកាស​ក្លាយជា​ដៃគូ​សហការ​របស់    បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ហូរហែ​ផងដែរ នៅក្នុង​ការអនុវត្តន៍​គម្រោង​នានា ក៏ដូចជា​ផលិត​វីដេអូ​ឯកសារ​សម្រាប់​ស្ថាប័ន​ខ្លួន​។ អង្គការ​តម្លាភាព​កម្ពុ​ជា អង្គការ​អាក់​សិន​អេ​ត​កម្ពុជា អង្គការ​ស៊ី​ប៉ា អាជ្ញាធរ​ជាតិ​អប្សរា គឺជា​អង្គការ និង​ស្ថាប័ន​ដែល​សារព័ត៌មាន​ថ្មីៗ​កំពុងធ្វើការ​ជាមួយ​។ លើសពីនេះ សារព័ត៌មាន​ថ្មីៗ ក៏​កំពុង​អនុវត្ត​គម្រោង​រយៈពេល​ខ្លី​មួយចំនួនទៀត ដែល​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន និង​អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​បរទេស​ផងដែរ​។ 
 
​សារព័ត៌មាន​ថ្មីៗ តែងតែ​ផ្តល់ជូន​លោកអ្នក​នូវ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដ៏​សម្បូរបែប និង​ទាន់​ហេតុការណ៍​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជា​ប្រយោជន៍​រួម​ជាពិសេស​គឺ​អ្នកអាន​ទាំងអស់​។ សព្វថ្ងៃ សារព័ត៌មាន​ថ្មីៗ មាន​បុត្រ​សម្ព័ន្ធ​២ បន្ថែមទៀត គឺ​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត​(Thmeythmey25) ដែលជា​ស្ថាប័ន​ព័ត៌មាន​ផ្តោតលើ​វិស័យ​កសិកម្ម ទេសចរ និង​អាជីវកម្ម​ខា្ន​ត​តូច និង​មធ្យម​។ សារព័ត៌មាន​ជា​ភាសា​អង់គ្លេស ( Cambodianess.com)​។ 
 
​លោក​អ្នកនាង​ដែលមាន​ចំណាប់អារម្មណ៍ សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ប្រឹក្សា​យោបល់ តាមរយៈ​លេខ​ទូរស័ព្ទ ៖  086 654 846/ 012 900 132 ឬ​តាម​អ៊ី​ម៉ែ​ល [email protected], [email protected]
 
 

© រក្សាសិទ្ធិដោយ thmeythmey.com