ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន​៖ កសិករ​ធ្វើ​«​ស្រែ​»​ត្រូវមាន​ដី​៥​ហិកតា​ឡើង ទើប​ដោះ​ស្រា​យ​ជីវភាព​បាន​
06, Jan 2021 , 11:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម។ រូបថត៖ Sakhon Veng
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម។ រូបថត៖ Sakhon Veng
​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា នាំឱ្យ​កសិករ​មួយ​គ្រួសារ ត្រូវ​រក​ចំណូល​ឱ្យបាន​យ៉ាងហោចណាស់​១,៦០០​ទៅ​២០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ដើម្បី​ស្របទៅតាម​កំណើនសេដ្ឋកិច្ច​នេះ កសិករ​ដែល​ធ្វើស្រែ ពឹង​លើ​ធម្មជាតិ​(​ទឹកភ្លៀង​) ត្រូវមាន​ដី​ចាប់ពី​៥​ហិកតា​ឡើងទៅ ទើប​ដោះស្រាយ​ជីវភាព​រស់នៅ​បាន ។ នេះ​ជាការ​លើកឡើង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្តាប់​ប្រសាសន៍​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម ខាងក្រោម​តទៅ​៖ 







​ការវិវត្តន៍​សង្គម និង​សេដ្ឋកិច្ចជាតិ  បច្ចុប្បន្ន​បានធ្វើឱ្យ​ដី​របស់​ប្រជាពលរដ្ឋ អ្នករស់នៅ​ជាយក្រុង​ឬ​ជនបទ គឺ​កាន់តែ​រួម​តូច ហើយ​តម្លៃ​កាន់តែ​ខ្ពស់​។ លោក វេ​ង សាខុន ថ្លែងប្រាប់​សារព័ត៌​មានថ្មីៗ​តាម​ទូរ​សព្ទ នា​ព្រឹក​ថ្ងៃទី​៥​មករា ឆ្នាំ​២០២០ ថា  បើសិន​កសិករ​ធ្វើស្រែ​មាន​ប្រព័ន្ធ​ស្រោចស្រព​នៅក្បែរ​គ្រប់គ្រាន់​នោះ កសិករ​ត្រូវមាន​ដី​យ៉ាងហោចណាស់​២,៥​ហិកតា ទើប​អាច​ដោះ​ស្រោ​យ​ជីវភាព​បាន​។​
 
​ត្រង់ចំណុច​នេះ​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​សង្កត់ធ្ងន់ថា បើ​ដី​សម្រាប់ធ្វើ​ស្រូវ​មាន​ទំហំ​តូច​ជាង​២​ហិកតា គឺអាច​មិន​ឆ្លើយតប​នឹង​តម្រូវការ​ជីវភាព​កសិករ​បានឡើយ​។ លោក វេ​ង សាខុន បាន​និយាយ​ដូច្នេះ​៖«​យើង​ទៅ​ចង់ឱ្យ​គាត់​[​កសិករ​]​ធ្វើស្រែ​ដែល​លំបាក​! ហើយ​ដី​តូច​ហ្នឹង​! គឺ​មិនអាច​រស់​បានទេ​។ ហើយ​បានន័យថា យើង​បិទ​សិទ្ធិ​រស់រានមានជីវិត​របស់​ពួកគាត់​»​។ 
ជាមួយគ្នានេះ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​ខិតខំជំរុញ​កសិករ​ណា​ដែលមាន​ដីស្រែ​តូច​ជាង​២​ហិកតា ដោយ​បង្វែរ​ពី​ការដាំ​ស្រូវ ទៅ​ដាំ​ដំណាំ​ផ្សេងៗ ឬ​ចិញ្ចឹមសត្វ ឬ​ផ្នែក​វារីវប្បកម្ម​វិញ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ច្រើន​។​
 
«​យើង​ប្រឹង​ធ្វើ​អស់​លទ្ធភាព ប៉ុន្តែ​យើង​ត្រូវតែ​គោរព​នូវ​អ្វី​ដែលជា​ដំណើរការ​វិវត្តន៍​នៃ​សង្គម​»​។ នេះ​ជា លោក វេ​ង សាខុន ដោយ​បន្តថា ប្រទេស​នៅ​តំបន់​អឺរ៉ុប មាន​កសិករ​ត្រឹមតែ​១​ភាគរយ​ទេ ដែល​ធ្វើឱ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ កាន់តែ​ខ្សោយ​ទៅៗ ប៉ុន្តែ​ចំណូល​បាន​ពី​ការរៀបចំ​ការវិវត្តន៍​ផ្សេងៗ​នៃ​សេដ្ឋកិច្ច និង​សង្គម គឺ​ទទួលបាន​ចំណូល​ល្អប្រសើរ​៕   

Tag:
 កសិកម្ម​
  ដីស្រែ​
  ស្រូវ​
  លោក វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com