ជាតិ
២៥ខេត្ត/រាជធានី
ពលករខ្មែរមកពីថៃ ២នាក់ទៀត បានឆ្លងCOVID-19 07, Jan 2021 , 9:10 am
រូបភាព៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ បុរសខ្មែរ២នាក់ទៀតជាពលករទើបមកពីប្រទេសថៃ បានឆ្លងកូវីដ-១៩(COVID-19)។ នេះករណីឆ្លងទី២០ លើពលករកម្ពុជាដែលធ្វើដំណើរពីប្រទេសថៃ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់៣៨៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ មករា។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ពលករដែលបានឆ្លងកូវីដ-១៩ នោះមានម្នាក់វ័យ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ បុរសរូបនេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី២មករា។ រីឯ ពលករម្នាក់ទៀតមានអាយុ២៥ឆ្នាំ បានមកដល់កម្ពុជា ថ្ងៃទី៤មករា ឆ្នាំ២០២១ ដែលមានអាសយដ្ឋាននៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នពលករទាំងពីរនាក់នេះ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរៀងៗខ្លួន។ គិតត្រឹមថ្ងៃទី៧មករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៥នាក់ ដោយក្នុងនោះ មាន៣៦២នាក់បានជាសះស្បើយ៕
Tag:
COVID-19
បាត់ដំបង
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com