ជាតិ
ពីនេះ ពីនោះ
«ឆុង» ជាពាក្យកម្ចីពីចិន... ឆុងឆ្នាំ! ឆុងតែ! ឆុងថ្នាំ! 08, Jan 2021 , 7:29 am
× ពលរដ្ឋដែលតែងតែនិយមនិយាយពាក្យ«ឆុង» សម្រាប់សំដៅលើការកាត់ឆុង ឆុងមី ឆុងតែ ឆុងថ្នាំ ឬឆុងកាហ្វេជាដើមនោះ មិនមែនជាពាក្យខ្មែរឡើយ។ ការពិតពាក្យ«ឆុង»ជាពាក្យកម្ចីពីចិន។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«ឆុង» សម្រាប់និយាយក្នុងន័យពីរបែប។ «ឆុង»អាចនិយាយសម្រាប់សំដៅលើ ចាក់ទឹកក្តៅ សំយុងចុះទៅលើតែ ឬទៅលើថ្នាំផង់សម្រាប់កែរោគ ឬទៅលើថ្នាំផង់សម្រាប់កែរោគ ឬក៏បង់ស្លឹកតែ,បង់ថ្នាំផង់ ចាក់ទឹកក្តៅឲ្យចេញរសជាតិ។
«ឆុង»ក្នុងន័យមួយទៀតសម្រាប់និយាយសំដៅលើការចុះរាសី អាប់សិរីសួស្តី ថយអានុភាព។ បញ្ចុះអដិ្ឋធាតុមាតាបិតាត្រូវត្រង់ថ្ងៃ ឬ ខែឆ្នាំកំណើតនៃបុត្រឬធីតាបង្កើត ក៏ហៅថា ឆុង ដែរ។ ឆុងថ្ងៃ - ខែ - ឆ្នាំលើកូននេះ ឬ លើកូននោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com