COVID-19
ជាតិ
ស្ត្រីម្នាក់មានកូវីដ-១៩ ដែលជាករណីទី២១ក្នុងចំណោមពលករមកពីថៃ
08, Jan 2021 , 8:39 am        
រូបភាព
រូបតំណាង៖ ពលករមកធ្វើពីថៃកំពុងចុះពីរថយន្ត ដើម្បីធ្វើចត្តាឡីស័ក។ រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
រូបតំណាង៖ ពលករមកធ្វើពីថៃកំពុងចុះពីរថយន្ត ដើម្បីធ្វើចត្តាឡីស័ក។ រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
ភ្នំពេញ៖ ស្ត្រីខ្មែរវ័យ៣៣ឆ្នាំ ជាពលករទើបមកពីប្រទេសថៃ បានឆ្លងនូវជំងឺកូវីដ-១៩(COVID-19)។ បើតាមក្រសួងសុខាភិបាលស្រ្តីរូបនេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី៥មករា ឆ្នាំ២០២១។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៨មករានេះ បានបញ្ជាក់ថា ពលករខាងលើដែលវិជ្ជមានកូវីដ-១៩នោះ គឺមានអាសយដ្ឋាននៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ បច្ចុប្បន្នអ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយ។

គិតត្រឹមថ្ងៃទី៨មករា ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន២១នាក់ហើយ ដែលត្រឡប់មកពីប្រទេសថៃវិញ មានជំងឺកូវីដ-១៩។ ពួកគេទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៦នាក់ ដោយក្នុងនោះ មាន៣៦២នាក់បានជាសះស្បើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com