ពីនេះ ពីនោះ
«ប៉ប្រិច,អគ្គិសនី,រាករូស,ប្រសិទ្ធភាព,សុបិន, អីវ៉ាន់» ជាពាក្យដែលសរសេរមិនសូវត្រូវ
09, Jan 2021 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
«ប៉ប្រិច,អគ្គិសនី,រាករូស,ប្រសិទ្ធភាព,សុបិន, អ៊ីវ៉ាន់» ជាពាក្យត្រឹមត្រូវ។ ប៉ុន្ដែពលរដ្ឋនិយមសរសេរខុសជារៀងរាល់ថ្ងៃ។ ខ្លះសរសេរជា«ប៉ប្រិច ទៅជាប្រពិច», «អគ្គិសនី ទៅជាអគ្គីសនី»,«រាករូស ទៅជារាគរូស», ប្រសិទ្ធភាព ទៅជាប្រសិទ្ធិភាព», «សុបិន ទៅជាសុបិន្ត»,« អ៊ីវ៉ាន់ទៅជាឥវ៉ាន់»ជាដើម។


ក្រៅពីពាក្យខាងលើនេះ ពលរដ្ឋក៏និយមប្រើពាក្យដទៃទៀតដែលខុសផងដែរ ដោយពាក្យទាំងនោះមានដូចជា ផ្ញើ,វិកលចរិត,ទុរេន,ក្រហាយ,ផ្លែទ្រលឹងទឹង ជាដើម។ ពលរដ្ឋខ្លះសរសេរពាក្យទាំងនោះទៅជា ផ្ញើរ, វិកលចរិក, ធុរេន,កាហាយ,ផ្លែទ្រលឹងខឹង ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com