ពីនេះ ពីនោះ
តម្លៃនៃភាពស្មោះត្រង់
10, Jan 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ

ប៉ាកកាខ្មៅ កំណាព្យ បទ ពាក្យ៧

ស្មោះត្រង់ ដើមទុនមិនចំណាយ
ស្មោះត្រង់ ចែកចាយមិនចេះអស់
ស្មោះត្រង់ ត្រូវប្តូរដោយចិត្តស្មោះ
ស្មោះត្រង់ អ្នកបោះបាត់រាសី។


ស្មោះត្រង់ ចាប់ផ្តើមពីក្នុងចិត្ត
ស្មោះត្រង់ មិនឋិតត្រឹមសម្តី
ស្មោះត្រង់ បង្ហាញកុំខ្លាចអី
ស្មោះត្រង់ សិរីទ្រទ្រង់កាយ។

ស្មោះត្រង់ ទម្លាប់អាចបណ្តុះ
ស្មោះត្រង់ ស្រីប្រុសអាចផ្សព្វផ្សាយ
ស្មោះត្រង់ ពីផ្ទះឪពុកម្តាយ
ស្មោះត្រង់ គ្រូផ្សាយនៅសាលា។

ស្មោះត្រង់ រាល់ពេលបំពេញកិច្ច
ស្មោះត្រង់ គ្មានល្បិចបោកមុសា
ស្មោះត្រង់ ទាំងជាតិនិងសាសនា
ស្មោះត្រង់ មហាក្សត្រទឹកដី។

ស្មោះត្រង់ កាន់បានថ្កានថ្កុំថ្កើង
ស្មោះត្រង់ យសឡើងយោងរាសី
ស្មោះត្រង់ អ្នកហ៊ានមានសួស្តី
ស្មោះត្រង់ វិថីនាំឧត្តម៕


© រក្សាសិទ្ធិដោយ thmeythmey.com