ពីនេះ ពីនោះ
ខ្មែរថា«បវេសនកាល និងវិស្សមកាល»តាមខ្មែរ ហើយហៅ«ចូលកង និងវ៉ាកង»តាមបារាំង
11, Jan 2021 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
«វ៉ាកង»ដែលមានន័យស្មើនឹងពាក្យខ្មែរ«វិស្សមកាល» និង«ចូលកង»មានន័យស្មើនឹងពាក្យខ្មែរ«បើកបវេសនកាល»។ «វ៉ាកង» និង«ចូលកង»នោះជាពាក្យបារាំង។ «វិស្សមកាល» និង«បវេសនកាល»ទៅវិញទេ ដែលជាពាក្យខ្មែរ។


ពាក្យថា «វ៉ាកង» គឺជាពាក្យបារាំងដែលថា Vacances។ Vacances បកប្រែមកជាភាសាខ្មែរ គឺមានន័យថា វិស្សមកាលសិស្ស និងនិស្សិតសម្រាកពីការសិក្សា។

ចំណែកពាក្យ «ចូលកង» គឺមានពាក្យខ្មែរមួយម៉ាត់ «ចូល» តែពាក្យ «កង» គឺជាពាក្យមួយផ្នែកតូចពីពាក្យបារាំង។ «កង» គឺមកពីពាក្យ Vacances។ ដូច្នេះ «ចូលកង» បានន័យថា ត្រឡប់ពីការសម្រាករៀនសូត្រ ហើយដល់ពេលដែលសិស្សត្រូវចូលសិក្សាវិញ។ ភាសាខ្មែរ គឺចូល ឬបើកបវេសនកាល៕


© រក្សាសិទ្ធិដោយ thmeythmey.com