ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
បវេសនកាលថ្មី សម្តេចនាយករដ្ឋមន្ត្រី ជំរុញការអប់រំតាមយុគសម័យឌីជីថល
11, Jan 2021 ,
9:27 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២១-២០២២) ដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែមករា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួងអប់រំ យុវជន និងកីឡាឲ្យពង្រឹងវិស័យអប់រំអនុវត្តតាមបែបឌីជីថលឲ្យបានទូលំទូលាយ និងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
«ក្រសួងអប់រំ ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្របង្រៀនតាមការរិះរក និងអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន ស្វ័យសិក្សា និងផ្តោតលើការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល»។ នេះជាសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី។
សម្តេចក៏បានតម្រូវឲ្យក្រសួងអប់រំ បន្តកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យ រួមទាំងចូលរួមកសាងសាលារៀនស្អាតដោយមានទឹកស្អាត បង្គន់អនាម័យ និងកន្លែងលាងដៃ និងសួនធម្មជាតិជាដើម។
បន្ថែមលើឪពុកម្តាយ និងអាណាព្យាបាល សម្តេចនាយករដ្ឋមន្ត្រីបានណែនាំដល់គ្រូបង្រៀនគ្រប់កម្រិតទាំងអស់បន្តដើរតួជាឪពុកម្តាយទី២ ជាមគ្គុទេ្ទសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត និងពង្រឹងសមត្ថភាពការបង្រៀនតាមបច្ចេកវិទ្យា សម្រាប់បង្រៀនដល់សិស្សានុសិស្សប្រកបដោយគុណភាព៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com