អត្ថបទពាណិជ្ជកម្ម
សារព័ត៌មានថ្មីៗ ជាដៃគូផ្សព្វផ្សាយដ៏ល្អបំផុតសម្រាប់សហគ្រាសទាំងតូច-ធំ ក្នុងយុគសម័យទំនើបនេះ
27, Jan 2022 , 2:26 pm        
រូបភាព
​រយៈពេល​៨​ឆ្នាំ សារព័ត៌មាន​ថ្មីៗ បាន​ក្លាយខ្លួនជា​គេហទំព័រ ព័ត៌មាន​អេឡិចត្រូនិក​បែប​ឌីជីថល ដែល​នាំមក​នូវ​ព័ត៌មាន​ដ៏​សម្បូរបែប សម្រាប់​បម្រើ​ជូន​អ្នកអាន តាម​យៈ​គេហទំព័រ​ដ៏​មាន​ប្រជាប្រិយភាព Thmeythmey.com ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាង ៥០​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​។ ខណៈដែល YouTube Thmeythmey កំពុង​មមាញឹក ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន តាម​តម្រូវការ​សាធារណជន​ផងដែរ​។​

​បច្ចុប្បន្ន សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​ដើរតួរ​នាទី​យ៉ាងខ្លាំង ក្នុងការ​ផ្ដល់ព័ត៌មាន នាំមក​ដំណឹង​ថ្មីៗ និង​វិភាគ​ព្រឹត្តិ​កាណ៍​ថ្មីៗ ដែល​កើតឡើង​ក្នុងសង្គម​។ មិន​ត្រឹមតែ​ជា​គេហទំព័រ​ព័ត៌មាន​ដែល​សម្បូរបែប​ទេ តែ ថ្មីៗ ក៏​ជា​ជម្រើស​ដ៏​ល្អ ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សម្រាប់​ដៃគូ​ម្ចាស់​អាជីវកម្ម សហគ្រាស និង​ក្រុមហ៊ុន តូច ធំ គ្រប់​ប្រភេទ ដ៏​មាន ប្រសិទ្ធភាព​ជាមួយ​សេវាកម្ម​ដ៏​ល្អ ស្រប​ជាមួយនឹង​តម្លៃ​សមរម្យ​។ 
 
​ម្ចាស់​អាជីវកម្ម អាច​ជ្រើសរើស​សេវាកម្ម​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ ដែលមាន​ដូចជា សរសេរ​អត្ថបទ​ពាណិជ្ជកម្ម ការផ្សាយ​អត្ថបទ​ពាណិជ្ជកម្ម ការផ្សាយ​ផ្ទាំង​ពាណិជ្ជកម្ម ផលិត​ជា​វីដេអូ​ផ្សាយពាណិជ្ជកម្ម​, ការផ្សាយ​ផ្ទា​ល់ពី​កម្មវិធី​ផ្សេងៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​។​ល​។ ទាំងនេះ ជា​សេវាកម្ម​ដ៏​ល្អ ក្នុងការ​ជំរុញ​ឲ្យ​មាន​អត្ថប្រយោជន៍​ដល់​ដៃគូ​សហការ​របស់​យើង​។​
 
​គួរ​រំលឹក​ផងដែរ​ថា គេហទំព័​របស់​យើង មាន​អ្នកតាមដាន​ទស្សនា​រៀងរាល់ថ្ងៃ ច្រើនជាង​កន្លះ​លាន​នាក់​។ រីឯ​គេហទំព័រ Facebook page  មាន​អ្នក​ចូលចិត្ត​រហូតដល់​ជាង ៧៥​ម៉ឺន​នាក់ ។ មិនតែប៉ុណ្ណោះ​បណ្ដាញ​ផ្សព្វផ្សាយ ThmeyThemy App ក៏​កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​មាន​អ្នក​ទាញយក​ដល់​ទៅ ៨​ម៉ឺន​នាក់​ផងដែរ​។ លើសពីនេះ ពួកយើង​នៅមាន​បណ្ដាញ​សង្គម YouTube Thmeythmey មាន​លើស ២៥​ម៉ឺន Subscriber ដែល​បាន​ផលិត​លើស ៣,០០០​វីដេអូ សម្រាប់​បម្រើ ដល់​ចក្ខុ​អារម្មណ៍​របស់​សាធារណជន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com