កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man Utd ជួប Liverpool នៅ​ជុំ​ទី​៤
12, Jan 2021 , 2:24 pm        
រូបភាព
​មិន​ត្រឹមតែ​ជា​គូប្រជែង​ក្នុង​ក្របខណ្ឌ Premier League នោះទេ Manchester United និង Liverpool ក៏ត្រូវ​ចាប់ឆ្នោត​ប៉ះគ្នា​ក្នុង​ការប្រកួត​ពានរង្វាន់ FA Cup ជុំ​ទី​៤ ទៀតផង​។​


​ជំនួប​ជុំ​ទី​៤ FA Cup រវាង Man Utd និង Liverpool នឹងត្រូវ​ធ្វើឡើង​នៅ​ទឹកដី Old Trafford នា​ថ្ងៃទី​២៣ ខែមករា វេលា​ម៉ោង ១០:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ទាំងពីរ​នេះ សព្វថ្ងៃ​កំពុង​ប្រជែង​គ្នា​ខ្លាំង​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​។​
 
​ហង្ស​ក្រហម​ស្ថិតនៅ​កំពូល​មាន​៣៣​ពិន្ទុ ស្មើ​បិសាច​ក្រហម​ដែល​នៅ​លេខ​២ ប៉ុន្តែ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។ 
 
​ដោយឡែក ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស​ដែល​បាន​បន្តទៅ​ជុំ​ទី​៤ រួមមាន Man City ជួប Cheltenham Town, Leicester City ប៉ះ Brentford, Brighton ប៉ះ Blackpool, Chelsea ជួប Wolves, Everton ជួប Sheffield Wednesday, Fulham ជួប Burnley, ម្ចាស់ការ​ជើងឯក Arsenal ត្រូវ​ប៉ះ Southampton/Shrewsbury Town ខណៈ Tottenham Hotspur ប៉ះ Wycombe Wanderers​។
ការប្រកួត​ទាំងអស់​នឹង​ចាប់ផ្តើម​នៅ​យប់​ថ្ងៃទី​២៣ ខែមករា ទាំងអស់​៕
 
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com