ពីនេះ ពីនោះ
សុខភាព
ការធ្វើ​តេស្ត និង ការកំណត់​រោគវិនិច្ឆ័យ​របស់​ជំងឺ​រលាក​សន្លាក់​
08, Jun 2022 , 7:00 am        
រូបភាព
​ជំងឺ​រលាក​សន្លាក់ អាច​នឹងមាន​ភាព​ពិបាក ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ នៅក្នុង​ដំណាក់កាល​ដំបូង​របស់​វា ពីព្រោះថា សញ្ញា និង រោគសញ្ញា​ដំបូង​របស់​ពួកវា អាច​នឹងធ្វើ​អោយ​យើង​យល់​ច្រ​លំនឹង ជំងឺ​ផ្សេងៗ ជាច្រើន​ទៀត​។ វា មិនមាន​តេស្ត​មួយ ឬ ការពិនិត្យ​រាងកាយ​តែមួយ​មុខ ដែល​អាច អោយ​យើង​បញ្ជាក់បាន ពី​ការធ្វើ​រោគវិនិច្ឆ័យ បានច្បាស់លាស់​នេះ​ទេ ។​
 
​ក្នុងអំឡុងពេល នៃ​ការធ្វើ​តេស្ត​ពិនិត្យ​រាងកាយ វេជ្ជបណ្ឌិត​នឹងធ្វើ​ការត្រួតពិនិត្យ ទៅលើ​សន្លាក់​របស់​អ្នក ដើម្បី​ស្វែងរក នូវ​ភាព​ហើមប៉ោង​, អាកា​រៈ​ក្រហម និង កម្តៅ​របស់​វា​។ គាត់​ក៏​នឹង ធ្វើការ​វាយតម្លៃ​ផងដែរ ទៅលើ​ភាពបត់បែន និង សម្ត​ត្ថ​ភាព​របស់​កម្លាំង​សាច់ដុំ​របស់​អ្នក​។​
 
​ការធ្វើ​តេស្ត​ឈាម​
​អ្នកជំងឺ​រលាក​សន្លាក់ ហាក់​នឹង​កើនឡើង​នូវ  erythrocyte sedimentation rate (ESR) ដែល​វា អាច​បង្ហាញថា មាន​វត្តមាន នូវ​ដំណើរការ​នៃ​ការ​រលាក​នៅក្នុង​រាងកាយ​កើតមាន​។ ប្រភេទ​តេស្ត​ឈាម ទូទៅ​ដទៃទៀត គឺ​ស្វែងរក​នូវ កត្តា​រលាក​សន្លាក់ និង អង់​បដិបក្ខ anti- cyclic citurllinated peptide (anti-CCP ) ។​
 
​ការថត​កាំរស្មីអ៊ិច​
​វេជ្ជបណ្ឌិត អាច​នឹងធ្វើ​ការណែនាំ​អ្នក អោយ​ទទួលយក​ការថត​ឆ្លុះ​កាំរស្មីអ៊ិច ដើម្បី​ជួយ​ស្វែងរក​នូវ ការវិវត្តន៍ របស់​ជំងឺ​រលាក​សន្លាក់ ដែល​អាច​កើតមាន​នៅក្នុង​សន្លាក់​អ្នក ក្នុង​រយៈកាល​កំណត់​ណាមួយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com