កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ស្គាល់​ការលើក​ពាន​ដំបូង​ក្នុង​អាជីព ក្រោយ​ដឹកនាំ PSG បាន​៣​ប្រកួត​
14, Jan 2021 , 10:32 am        
រូបភាព
​លោក Mauricio Pochettino ស្គាល់​ការ​ឈ្នះ​ពាន​ជា​លើកដំបូង​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ទូទៅ បន្ទាប់ពី​ដឹកនាំ​ក្រុម Paris St-Germain ទទួល​ជ័យជម្នះ​លើ Marseille ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Trophee des Champions​។​


​នេះ​ជាការ​ប្រកួត​លើក​ទី​៣​របស់​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន ចាប់តាំងពី​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​យក្ស​បារាំង​កាលពីដើម​ខែមករា​។ Pochettino ដែល​ធ្លាប់​ដឹកនាំ Espanyol ជិត​៤​ឆ្នាំ មុន​ទៅកាន់ Southampton រយៈពេល​១៦​ខែ និង​ជាមួយ Tottenham Hotspurs ៥​ឆ្នាំកន្លះ មិន​ធ្លាប់​ស្គាល់​រសជាតិ​ឈ្នះ​ពាន​អ្វីមួយ​ឡើយ​។​
 
​ខ្សែប្រយុទ្ធ Mauro Icardi និង​ខ្សែបម្រើ​ឆ្នើម Neymar រកបាន​ម្នាក់​មួយគ្រា​ប់​ដើម្បី​ជួយ PSG យកឈ្នះ Marseille ២-១ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Trophee des Champions នៅ​រាត្រី​ថ្ងៃទី​១៣ ខែមករា​។ កម្មវិធី​ប្រកួត​ដណ្តើមពាន Trophee des Champions របស់​បារាំង​នេះ ជាការ​ជួបគ្នា​រវាង​ម្ចាស់​ជើងឯក Ligue 1 និង​ជើងឯក Ligue Cup រដូវ​កាល​មុន ដែល​ស្រដៀង​គ្នា​នឹង​ពាន Community Shield របស់​អង់គ្លេស​ដែរ​។​
 
​ការជួយ PSG ឈ្នះ​ពាន Trophee des Champions នេះ​បានធ្វើ​ឲ្យ Pochettino បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​របស់​លោក​ជាង​១០​ឆ្នាំ​មកនេះ​។ អ្នកចាត់ការ​វ័យ ៤៨​ឆ្នាំ​រូបនេះ ថែមទាំង​ដាក់​គោលដៅ​សំខាន់​ក្នុងការ​យកពាន Ligue 1 រដូវ​កាល​នេះ និង Champions League ផង​៕
 



Tag:
 Mauricio Pochettino
  Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com