កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona យកឈ្នះក្រុម Real Sociedad ឡើងវគ្គផ្ដាច់ព្រ័ត្រ Super Cup 14, Jan 2021 , 2:51 pm
×
ដោយ៖ជា យូគៀង
Barcelona ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Super Cup តាមរយៈការយកឈ្នះ Real Sociedad ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ក្នុងលទ្ធផល ៣-២។
រយៈពេល ៩០ នាទី ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៤ ខែមករា ក្រុមរហ្សនាមអ្នកមានបុណ្យរកបានត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុម Real Sociedad តែប៉ុណ្ណោះ។ ១គ្រាប់របស់ Barca រកបានដោយកីឡាករ Frankie de Jong នៅនាទី៣៩ ដោយការបញ្ជូនពីសំណាក់មិត្តរួមក្រុម Antoine Griezmann មុនពេល Mikel Oyarzabal តាមស្មើឲ្យ Real Sociedad នៅនាទី ៥១ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។
ដោយត្រូវជ្រើសមួយក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ តម្រូវឲ្យក្រុមទាំងពីរតឈានដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយ Barcelona បានយកឈ្នះក្នុងលទ្ធផល ៣-២។ ៣គ្រាប់របស់ Barca ធ្វើបានដោយ Ousmane Dembele, Miralem Pjanic និង Ricard Puig។ ២គ្រាប់របស់ Sociedad ធ្វើបានពីសំណាក់ Mikel Merino និង Adnan Januzaj។
Barca ដែលឈ្នះ Super Cup ច្រើនជាងគេ១៣លើក ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំជំនួបរវាងម្ចាស់ការពារតំណែងជើងឯក Real Madrid ជាមួយ Athletic Bilbao នៅវគ្គ១/២ផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៥ ខែមករា៕
© រក្សាសិទ្ធិដោយ thmeythmey.com