ពីនេះ ពីនោះ
«ទេស្នា,ទេសនា,ទេសន៍,ទេស»ជាពាក្យមានន័យតែមួយដូចគ្នា 16, Oct 2022 , 7:29 am
× «ទេស្នា អាចប្រើជា ទេសនា ឬទេសន៍ ឬទេស ក៏បាន គឺសុទ្ធតែជាពាក្យត្រឹមត្រូវដូចគ្នា ហើយមានន័យថា ដំណើរសម្តែង ឬការសម្តែងធម៌ដូចគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យទាំងនេះគេនិយមប្រើជាកិរិយាសព្ទ និងគុណសព្ទ។ ឧទាហរណ៍៖ និមន្តលោកទេសន៍។ ក្នុងចំណោមពាក្យ ទេស្នា,ទេសនា,ទេសន៍,ទេស មានតែពាក្យទេសប៉ុណ្ណោះដែលមានន័យលើសពីដំណើរសម្តែង ឬការសម្តែងធម៌។ «ទេស» មានន័យច្រើនបែបទៀត។
«ទេស» ជានាមសព្ទមានន័យថាប្រទេស,ភូមិ,ស្រុកទេស។ ទេសមានថ្នាក់ពាក្យជានាមសព្ទមួយទៀតមានន័យថា ឈ្មោះសំពត់សាច់ម៉ដ្ឋច្រើនបែប។ សំពត់ទេស ច្រើនហៅថា ទេសឯក។ ម្យ៉ាងទៀតគេហៅពាក្យទេសសម្រាប់សំដៅលើគ្រឿងសម្លវិសេសដែលមានក្លិនក្រអូបប្រហើរមានរសឆ្ងាញ់ពីសា និងអាហារមានឱជារសឆ្ងាញ់ពីសារប្រដូចជានឹងអាហារទិព្វ។
«ទេស»ជាគុណសព្ទមានន័យថា ដែលធំដំបងមាំខ្ពស់។ សេះទេស,កប្បាសទេស,ចំប៉ីទេស។ «ទេស»មួយទៀតមានថ្នាក់ពាក្យកិរិយាវិសេសន៍ មានន័យថា ដែលដើរស្រាតព្រាត់ ឬរសាត់អណ្តែតទៅតាមតែប្រទះ។ ដើរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com