COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩ ឡើងដល់ជាង២លាននាក់
15, Jan 2021 , 12:10 pm        
រូបភាព
ដោយ: រួបរួម
គិតត្រឹមថ្ងៃទី១៥ ខែមករា នេះ អ្នកកើតកូវីដ-១៩លើពិភពលោកឡើងដល់ជាង២លាននាក់ក្នុងចំណោមអ្នកជំងឺជាង៩៣.៥លាននាក់ ហើយក្រៅពីនោះ ជាង៦៦.៨លាននាក់ បានជាសះស្បើយ។ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងម៉ិកស៊ិក មានចំនួនស្លាប់ច្រើនជាងគេបំផុត។
 
នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកជំងឺជាង២៣.៨៤លាននាក់ មានជិត៤០ម៉ឺននាក់ស្លាប់។ ប្រេស៊ីល ស្លាប់ជាង២០ម៉ឺននាក់ក្នុងចំណោមអ្នកជំងឺជាង៨.៣២លាននាក់ ឥណ្ឌាស្លាប់ជាង១៥ម៉ឺននាក់ក្នុងចំណោមអ្នកជំងឺជាង១០.៥២លាននាក់ រីឯម៉ិកស៊ិក មានអ្នកស្លាប់ជាង១៣.៧៩លាននាក់ក្នុងចំណោមជាង១.៥៨លានករណី។
 
ប្រទេសចំនួន២៦ទៀតមានអ្នកស្លាប់ចន្លោះពីជាង១ម៉ឺននាក់ ទៅជិត៩ម៉ឺននាក់ ក្នុងនោះ១៥ប្រទេសមានករណីឆ្លងលើសពី១លាន ដែលរួមមានរុស្ស៊ី ចក្រភពអង់គ្លេស បារាំង តួកគី អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ។
 
នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ស្លាប់ជាង២៥០០០នាក់ ហ្វីលីពីនស្លាប់៩៧៣៩នាក់ ម៉ាឡេស៊ី ៥៧៨នាក់ មីយ៉ាន់ម៉ា ២៩១២នាក់ ថៃ៦៩នាក់ វៀតណាម ៣៥នាក់ សិង្ហបុរី២៩នាក់ និងព្រុយណេ៣នាក់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com