ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
16, Jan 2021 , 6:59 am        
រូបភាព
​ចង់​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ខ្លះទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​បាន​ឆាប់រហ័ស ៖
 
១. រូបមន្ត​គ្រាប់​ផ្លែ​បឺ​រ​
 
​សាច់​ផ្លែ​បឺ​រ គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើប្រាស់​គ្រាប់​នៃ​ផ្លែឈើ​នេះ​ដើម្បី​កម្ចាត់​រាល់​កោសិកា​ស្បែក​ងាប់ៗ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ រូបមន្ត​នេះ​ក៏​ជួយ​កម្ចាត់​ភាពកខ្វក់ និង​ជាតិ​ខ្លាញ់​ដែល​លើស​ចេញពី​ស្បែក​គួរឱ្យកត់សម្គាល់​។ គ្រាប់​ផ្លែ​បឺ​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បំប៉ន និង​ជួសជុល​ស្បែក​ដែលមាន​បញ្ហា​ស្ងួត មិន​ទន់​រលោង និង​ខូចខាត​ឡើងវិញ​តាមរយៈ​ការ​ម្ចា​ត់​កោសិកា​ស្បែក​ដែល​ងាប់ៗ​ចេញ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាង​សម្អាត​គ្រាប់​ផ្លែ​បឺ​រ​ឱ្យ​ស្អាត រួច​បកសំបក​ពណ៌​ត្នោត​នៃ​គ្រាប់​ចេញ​។ បន្ទាប់មក​កិន​គ្រាប់​ផ្លែ​បឺ​រ​ឱ្យ​ម៉ដ្ឋ​ក្លាយជា​ម្សៅ​។ លាយ​ម្សៅ​នៃ​គ្រាន់​ផ្លែ​បឺ​រ ១ ស្លាបព្រា​បាយ ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ចានគោម​មួយ​។ កូរ​លាយ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ល្បាយ​នេះ​លាប​ម៉ាស្សា​ថ្នមៗ​ក្នុង​ចលនា​បែប​រង្វង់​លើ​-​ក ស្បែ​កមុខ កែងដៃ និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​កន្លែង​ដែល​អ្នក​ចង់​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​ចេញ​។ រងចាំ​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី សឹម​ងូតទឹក​សម្អាត​ចេញ​។ អនុវត្ត​ឱ្យបាន​ម្ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. រូបមន្ត​កាក​កាហ្វេ​
 
​កាក​កាហ្វេ​ដែល​ឆុង​រួច​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​និង​គាំទ្រ​ដល់​ការផលិត​កោសិកា​ស្បែក​ថ្មី​នៃ​រាងកាយ​។ សារធាតុ flavonols ក្នុង​កាក​កាហ្វេ​ជួយ​ជួសជុល​ស្បែក​ដែល​ខូចខាត បង្កើន​ភាព​ទន់​រលោង​នៃ​ស្បែក និង​រក្សា​ភាព​ភ្លឺ​ថ្លា​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ជាមួយ​កាក​កាហ្វេ ៣ ស្លាបព្រា​បាយ ស្ករស ១ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​ក្នុង​ចលនា​បែប​រង្វង់​លើ​-​ល កែងដៃ និង​ជង្គង់​។ រងចាំ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ពី ៥ ទៅ ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ម្ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ស្ករស​និង​ប្រេង​អូ​លីវ​
 
​ស្ករស​ល្អ​ណាស់​សម្រាប់​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ ខណៈដែល​ប្រេង​អូ​លីវ​ជួយផ្ដល់​សំណើម​ដល់​ស្បែក​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ស្ករស​កន្លះ​ពែង ជាមួយ​ប្រេង​អូ​លីវ​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មារ​ស្រស់​បន្តិច​។ កូរ​លាយ​ល្បាយ​ឱ្យ​សព្វ​ចូលគ្នា និង​លាប​ម៉ាស្សា​ថ្នមៗ​ក្នុង​ចលនា​បែប​រង្វង់​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់​ពី ១ ទៅ ២ ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នក​អាច​ប្រើប្រាស់​រូបមន្ត​នេះ​លើ​គ្រប់ផ្នែក​នៃ​រាងកាយ រួមបញ្ចូល​ទាំង​បបូរមាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com