COVID-19
ជាតិ
ពលករខ្មែរមកពីថៃ១០នាក់បន្ថែមទៀត មានវិជ្ជមាន​កូវីដ-១៩
16, Jan 2021 , 7:08 am        
រូបភាព
ដោយ: ថ្មីៗ
ពលករខ្មែរមកពីប្រទេសថៃ ចំនួន​១០នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ដែលធ្វើឲ្យចំនួនសរុបឡើងដល់៦៦នាក់ក្នុងចំណោមពលករ ខណៈទូទាំងប្រទេសឡើង​ដល់៤៣៦នាក់ ហើយអ្នកជាសះស្បើយមាន​៣៨២នាក់។


ក្នុងចំណោម​ករណីថ្មីទាំង១០ មាន​៣ករណី ជាលទ្ធផលសំណាក​លើកទី២ នៅចំថ្ងៃទី១៣នៃចត្តាឡីស័ក ដោយពួកគាត់សុទ្ធតែស្ត្រីពលករអាយុ៣១ឆ្នាំ, ៣៦ឆ្នាំ និង៣១ឆ្នាំ អាសយដ្ឋាននៅស្រុកសាលាក្រៅខេត្តប៉ៃលិន។

២នាក់ទៀតមកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា និង៥នាក់មកដល់នៅថ្ងៃទី១៣ខែមករា ក្នុងនោះមាន​បុរស២នាក់ ស្ត្រី​៥នាក់ ដែលខ្លះមានអាសយដ្ឋាននៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រុកបរវេល, ស្រុកថ្មគោល ខេត្តបាត់ដំបង។

អ្នកទាំង១០នាក់ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននៅ​កម្ពុជា អ្នកកើតកូវីដ-១៩ ឡើងដល់៤៣៦នាក់ក្នុងនោះ​៣៨២នាក់ ជាសះស្បើយ។ ពលករមាន​៦៦នាក់បានឆ្លង និង១៨នាក់ បាន​ជាសះស្បើយ។

អ្នកជំងឺ៥៤នាក់ដែលកំពុងបន្តសម្រាកព្យាបាល មាន​៦នាក់នៅមជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន ៣៥នាក់នាក់នៅមន្ទីរពេទ្យបង្អែកបន្ទាយមានជ័យ ១១នាក់នៅពេទ្យបង្អែកខេត្តបាត់ដំបង ១នាក់នៅពេទ្យបង្អែកប៉ៃលិន និង១នាក់នៅពេទ្យបង្អែកឧត្តរមានជ័យ៕

© រក្សាសិទ្ធិដោយ thmeythmey.com